សម្តេចប៉ាបឡេអូជំរុញឲ្យលោកបូជាចារ្យពង្រឹងការសន្ទនាគ្នា
នៅក្នុងកម្មវិធីសន្ទនារវាងសម្តេចប៉ាបឡេអូទី១៤ និងបព្វជិតនៃព្រះសហគមន៍កាតូលិកភូមិភាគរ៉ូមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនគឺជាការសន្ទនាបើកចំហរ និងស្មោះត្រង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូ បានស្នើនិងលើកទឹកចិត្តឲ្យលោកបូជាចារ្យទាំងអស់រីករាយហើយចងសម្ព័ន្ធភាពនិងមិត្តភាពនឹងគ្នា ហើយកុំច្រណែនគ្នា ក្រៅពីនេះគឺយកចិត្តទុកដាក់និងលើកកំពស់ការប្រុងប្រយ័ត្ននឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយការទទួលខុសត្រូវ។
នៅក្នុងឱកាសនោះមានការសន្ទនានិងសួរឆ្លើយរវាងលោកបូជាចារ្យនិងសម្តេចប៉ាប ក៏ដូចថ្នាក់ដឹកនាំព្រះសហគមន៍ទៅវិញទៅមកជាច្រើនប្រធានបទ ។
ប្រធានបទទាំងនោះគឺរួមបញ្ចូលគ្នាតាំងពី ការងារបម្រើសាសនា និងការងារគ្រូអប់រំជំនឿ រហូតដល់អនុសាសន៍ជាក់លាក់ ក៏ដូចជាបញ្ហានៃការធ្វើធម្មទេសនាជាមួយបញ្ញាសិប្បនិម្មិត។ល។
ក្រៅពីនោះក៏មានការសន្ទនាគ្នាលើបញ្ហាប្រឈមថ្មីៗដែលកើតមានឡើងនៅក្នុងចំណោមយុវ័យ វិបត្តិនៃគ្រួសារដែលឪពុកម្តាយបែកបាក់គ្នា ក៏ដូចជាបញ្ហានៃការរៀបអាពាហ៍ពិពាហ៍ឡើងវិញជាដើម៕