សម្តេចប៉ាបហាមប្រើគ្រាប់មីនលើជនស៊ីវិលនិងកុមារ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូគឺជាមេដឹកនាំពិភពលោកមួយរូប ដែលបានជំរុញឲ្យពិភពលោកគេច ចេញពីការប្រើប្រាស់គ្រាប់មីនដែលកំណត់គោលដៅលើជនស៊ីវិលនិងកុមារ ។

សម្តេចប៉ាប បានសំដែងនូវគោរពនិងកោតសរសើរនូវការខិតខំរបស់អ្នកទទួលខុសត្រូវ និង ប្រតិបត្តិការនានា ដែលពាក់ព័ន្ធនឹងសកម្មភាពបោសសំអាតមីន និង​ជួយរាល់ជនរងគ្រោះ ដោ​យសារមីន ដោយកត់សម្គាល់ថា ការងាររបស់ពួកគេគឺជា "ការឆ្លើយតបជាក់ស្តែងចំពោះការអំពាវនាវជាសកល ឱ្យក្លាយជាអ្នកបង្កើតសន្តិភាព។

សម្តេចប៉ាបបានមានបន្ទូលនៅពេលថ្មីៗនេះថា អនុសញ្ញាស្តីពីការហាមឃាត់ការដាក់មីន ប្រឆាំងមនុស្ស ដែលបន្តកំណត់គោលដៅជនស៊ីវិល និងប្រជាជនស្លូតត្រង់ ជាពិសេសកុមារ គឺតែជាការងារអទិភាព ។

សម្តេចប៉ាបបានបន្តថា មកដល់ពេលនេះជនរងគ្រោះជាច្រើនបានទទួលរងគ្រោះដោយសារតែយោធោបករណ៍ដ៏អាក្រក់ទាំងនេះ ។

សម្តេចប៉ាបក៏បានមានបន្ទូល ថ្លែងអំណរគុណដល់អស់អ្នកដែលផ្តល់វិភាគទានរបស់ពួកគេ ដើម្បីជួយជនរងគ្រោះ និងសម្អាតតំបន់កខ្វក់ដោយសារមីន ហើយវាយតម្លៃ ការងាររបស់ពួកអ្នកដោះមីនថា ជាការឆ្លើយតបជាក់ស្តែងចំពោះការអំពាវនាវជាសកល ឱ្យធ្វើជាអ្នកបង្កើតសន្តិភាព ថែរក្សាបងប្អូនប្រុសស្រីរបស់យើង។

អនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស និងការបំផ្លាញរបស់មីន គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលហាមប្រាមគ្រាប់មីនប្រឆាំងមនុស្សជាតិ ដោយ ជាទូទៅគេហៅថា អនុសញ្ញាអូតាវ៉ា ឬសន្ធិសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩៧ ហើយចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ  ១៩៩៩ ។

បច្ចុប្បន្ននេះអនុសញ្ញានេះ មានរដ្ឋភាគីចំនួន ១៦៤ ជាសមាជិក តែប្រទេស៣២ មិនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ ហើយប្រទេសមួយចំនួនទៀតបានចុះហត្ថលេខាប៉ុន្តែមិនបានផ្តល់សច្ចាប័ន។ រហូតមកដល់ពេលនេះ ប្រទេសចំនួន ៣៥ ដែលមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញារួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន មីយ៉ាន់ម៉ា អារ៉ាប់រួម គុយបា អេហ្ស៊ីប ឥណ្ឌា អ៊ីស្រាអែល និងអ៊ីរ៉ង់៕