សម្តេចប៉ាបមិនព្រលែងដៃឡើយអំពីសន្តិភាពនៅមជ្ឈិមបូពារ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការខិតខំប្រឹងប្រែងគ្រប់យ៉ាងសម្រាប់កិច្ចសន្ទនា និងសន្តិភាពនៅមជ្ឈិមបូព៌ា។
មានបន្ទូលនៅដើមសប្តាហ៍នេះសម្តេចប៉ាប បានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការរីករាលដាលនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងសម្រាប់ប្រទេសទាំងអស់ដោយស្នើសុំឱ្យមានអនុគ្រោះហើយបើកផ្លូវដល់ការចរចា និងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដើម្បីសង្គ្រោះ ដល់អ្នកដែលរងទុក្ខនៅហ្គាហ្សា។
សម្តេចប៉ាបបានធ្វើការអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពណាមួយដែលអាចជំរុញឲ្យមានអំពើហិង្សា នៅមជ្ឈិមបូព៌ា។
ទ្រង់បានមានបន្ទូលថា អំពើហិង្សាគឺងាយនឹងប្រថុយនឹងធ្វើឱ្យតំបន់នេះចូលទៅក្នុងសង្រ្គាមកាន់តែទូលំទូលាយ។
សម្តេចប៉ាបបានមានបន្ទូលបែបនេះ ក្រោយពេលដែលអ៊ីរ៉ង់បានធ្វើអន្តរាគមន៍លើកិច្ចការនះ។ ទ្រង់លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរគំរាមកំហែងដល់អត្ថិភាពនៃអ្នកដ៏ទៃឡើយ ហើយផ្ទុយទៅវិញ គ្រប់ប្រជាជាតិទាំងអស់គួរតែ «ប្រកាន់យកសន្តិភាព» ដោយជួយអ៊ីស្រាអែល និងប៉ាឡេស្ទីនឱ្យរស់នៅក្នុងរដ្ឋពីរ នៅក្បែរគ្នាប្រកបដោយសន្តិសុខ៕