សម្តេចប៉ាបស្នើសហគមន៍អន្តរជាតិ ជួយអាហ្វហ្គានីស្ថាន

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវទៅសហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់ជួយបញ្ហាគ្រោះធម្មជាតិនៅអាហ្គានីស្ថាន។​

វ៉ាទីកង់ញូវបានរាយការណ៍ថា​ សម្តេចប៉ាប បានបង្វែរការយកចិត្តទុកដាក់របស់ទ្រង់ចំពោះប្រ​ជាជនអាហ្វហ្គានីស្ថាន ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដ៏សោកនាដ​កម្មដែលបានឆក់យកជីវិតមនុស្សជាច្រើនរួមទាំងកុមារផងដែរ និងបន្តបំផ្លាញផ្ទះជាច្រើន ហើ​យទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយ។

មានបន្ទូលកាលពី ​ព្រឹក​ថ្ងៃ​ពុធ​ ក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ សម្តេចប៉ាប​បានមានបន្ទូល ​ថា ទ្រង់កំពុងអធិដ្ឋាន ​ដល់​ជនរងគ្រោះ ជាពិសេស​កុមារ និង​ក្រុម​គ្រួសារ។

តាមសេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០0 នាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់នៅក្នុងស្រុកចំនួន ១៨ នៅក្នុង ខេត្ត ចំនួន ៣ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានអះអាងថា មនុស្សរាប់រយនាក់ទៀតបានរងរបួស ហើយគេជឿថាមនុស្សជាច្រើននៅតែកប់ក្នុងភក់។

សម្តេចប៉ាប បានមានប្រសាសន៍ថា ៖ «ខ្ញុំអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យផ្តល់ជំនួយ និងការគាំទ្រជាបន្ទាន់ ដើម្បីការពារជនងាយរងគ្រោះបំផុតនៅទីនោះ»៕

Daily Program

Livesteam thumbnail