សម្តេចប៉ាបបន្តអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា

សម្តេចប៉ាប ហ្រ្វង់ស៊ីបានបន្តធ្វើការអំពាវនាវជាថ្មីម្តងទៀតឲ្យមាន បទឈប់បាញ់ដែលជិតមកដល់នៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលទ្រង់ថ្លែងអប់រំជំនឿ ប្រចាំសប្តាហ៍ នៅក្នុងបុរីវ៉ាទីកង់ នៅព្រឹកថ្ងៃពុធនៃបុណ្យចម្លង ។

ដោយឆ្លុះបញ្ចាំងពីសង្គ្រាមនៅក្នុងដែនដីបរិសុទ្ធ សម្តេចប៉ាបបានបង្ហាញនូវការសោកស្តាយចំពោះព័ត៌មានសោកនាដកម្មដែលបន្តមកពីមជ្ឈិមបូព៌ា។

សម្តេចបាន​បន្ត​អំពាវនាវ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា សំណើ​ដ៏​ម៉ឺងម៉ាត់​របស់​ខ្ញុំ​សម្រាប់​បទ​ឈប់​បាញ់​ជា​បន្ទាន់​នៅ​ហ្គា​ហ្សា​​»​។​

សម្តេចប៉ាបបានមានបន្ទូលថា ការសោកស្ដាយយ៉ាងជ្រាលជ្រៅ របស់ទ្រង់ចំពោះអ្នកស្ម័​គ្រចិត្តដែលបានស្លាប់នៅពេលចូលរួមក្នុងការចែកចាយជំនួយមនុស្សធម៌នៅហ្គាហ្សា ហើ​យ​បានធានាដល់ពួកគេពីការអធិស្ឋានរបស់ទ្រង់សម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។

សម្តេចប៉ាបបានបន្តទៀតថា ៖ «ខ្ញុំបានបន្តការអំពាវនាវសម្រាប់ប្រជាជនស៊ីវិលដែលហត់នឿយ និងរងទុក្ខវេទនា ដើម្បីឱ្យទទួលបានជំនួយមនុស្សធម៌ និងដើម្បីឱ្យចំណាប់ខ្មាំងត្រូវបានដោះលែងភ្លាមៗ​។ សូមឱ្យយើងជៀសវាងការប៉ុនប៉ងដែលមិនទទួលខុសត្រូវក្នុងការបង្កើនជម្លោះនៅក្នុងតំបន់»៕

Daily Program

Livesteam thumbnail