សម្តេចប៉ាបនៅតែចងចាំពីសម្តេចប៉ាបបេណេឌិកទី១៦
នៅក្នុងបទសម្ភាសដែលផ្សព្វផ្សាយនៅក្នុងសៀវភៅថ្មីមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន ពិភាក្សាអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងសម្តេចប៉ាបបេណេឌិកទី១៦។
នៅក្នុងសៀវភៅនោះ សម្តេចប៉ាបបានមានបន្ទូលថា សម្តេចប៉ាបបេណេឌិកទី១៦ទ្រង់តែងតែការពារទូលបង្គំជាខ្ញុំ ហើយទ្រង់មិនដែលជ្រៀតជ្រែកកិច្ចការផ្សេងៗឡើយ។
សម្តេចប៉ាបបានមានបន្ទូលថា សម្តេចប៉ាបបេណេឌិកទី១៦ ជាមនុស្សស្លូតបូត ប៉ុន្តែទ្រង់មិនដែលទន់ខ្សោយឡើយ។ ជំហរនិងទស្សនៈវិស័យរបស់ទ្រង់គឺរឹងមាំ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា សម្តេចប៉ាបបេណេឌិកទី១៦ ទ្រង់តែងតែមានចិត្តរាបសារ ហើយមិនចូលចិត្តមិនបង្ខំ ហើយទ្រង់តែងតែសុខចិត្តរងទុក្ខលំបាកតែទ្រង់។
ការលើកឡើងនេះគឺជាអ្វីដែលសម្តេចប៉ាបបានលើកបញ្ជាក់អំពីទំនាក់ទំនងទ្រង់និង បុព្វការីរបស់ទ្រង់ នៅក្នុងសៀវភៅបទសម្ភាសន៍ថ្មីមួយជាមួយអ្នកកាសែត The Successor ទើបនឹងចេញផ្សាយនៅថ្ងៃពុធទី ៣ ខែមេសា ថ្មីៗនេះ។
សម្តេចប៉ាបពន្យល់ថា ៖ «សម្តេចប៉ាបបេណេឌិកតែងតែធ្វើឲ្យទ្រង់រីករាយ ហើយ ទ្រង់ពួកែអត់ធ្មត់។ នៅក្នុងករណីប្រសិនបើទ្រង់មិនយល់ស្របនឹងអ្វីមួយ ទ្រឹងនឹងគិតបីទៅបួនដងមុនពេលប្រាប់ទូលបង្គំ»។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «សម្តេចប៉ាបបេណេឌិក ទ្រង់ជាអ្នកប្រទានសេរីភាពនិងភាពរីកចម្រើន ហើយផ្តល់សេរីភាពឱ្យទ្រង់នៅក្នុងការសម្រេចចិត្ត»។
សម្តេចប៉ាបបាន រៀបរាប់ពីទំនាក់ទំនងរបស់គាត់ជាមួយ សម្តេចប៉ាបបេណេឌិកទី១៦ក្នុងរយៈពេលជិតដប់ឆ្នាំនៃការរួមរស់នៅបុរីវ៉ាទីកង់ ថា ៖ «សម្តេចប៉ាបបេណេឌិកតែងតែមានបន្ទូលទៅទ្រង់ថា រាល់ការសម្រេចចិត្ត គឺស្ថិតនៅក្នុងដៃរបស់ទូលបង្គំជាខ្ញុំ»។
សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់តែងតែ ពន្យល់ពីមូលហេតុ ហើយទ្រង់តែងតែសប្បាយចិត្តជានិច្ច រហូតដល់ទ្រង់ចាកចេញ នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ ២០២២។
សម្តេចប៉ាបបានបញ្ជាក់ថា ៖ «នៅពេលដែលទ្រង់សម្រាកនៅមន្ទីរពេទ្យទ្រង់មិនអាចនិយាយបានទេ គឺបានត្រឹមតែ មើលមុខនិង ច្របាច់ដៃខ្ញុំ ប៉ុន្តែមិនអាចនិយាយបានមួយម៉ាត់ ខ្ញុំនៅជាមួយទ្រង់មួយរយៈ សម្លឹងមើលទ្រង់ ហើយកាន់ដៃទ្រង់ ខ្ញុំចាំភ្នែករបស់ទ្រង់ច្បាស់... ខ្ញុំបាននិយាយពាក្យពីរបីម៉ាត់ទៅកាន់ទ្រង់ដោយក្តីស្រលាញ់ និងជូនពរទ្រង់។ នោះហើយជារបៀបដែលយើងនិយាយលាគ្នា»៕