សម្តេចប៉ាបថា បញ្ជាក់ជាថ្មីថា ទ្រង់មិនលាលែងតំណែងទេ

នៅក្នុងបទសម្ភាសជាមួយនឹងកម្មវិធីទូរទស្សន៍អ៊ីតាលីមួយ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់ប្រាប់គ្រីស្តបរិស័ទជាថ្មីម្តងទៀតថា ទ្រង់គ្មានផែនការនឹងលាលែងទេ ។

នៅក្នុងបទសម្ភាសដែលវ៉ាទីកង់ញូវបានដកស្រង់​សម្តេចប៉ាបក៏បានធ្វើសេចក្តីរាយការណ៍ថា នៅក្នុងអំឡុងពេលសំភាសន៍សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាមកំពុងតែធ្វើឲ្យទ្រង់មានអារម្មណ៍ភ័យខ្លាច​។​

នៅក្នុងបទសម្ភាសនោះសម្តេចប៉ាបក៏បានឆ្លើយតបនឹងសំនួរជាច្រើន ដែលទាក់ទងនឹងបញ្ហាផ្សេងៗ ដោយរូបទាំងបញ្ហាជំនឿ អាពាហ៍ពិពាហ៍នៃអ្នកស្រលាញ់ភេទដូចគ្នា ជាដើម ។​

សម្តេចប៉ាបក៏មានបានមានបន្ទូលសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ទ្រង់មិនរើសអើងនរណាឡើយ ហើយទ្រង់តែងតែប្រសិទ្ធពរមនុស្សគ្រប់គ្នា ហើយយើងត្រូវតែទទួលពួកគេដោយដៃទាំងទ្វេរបស់យើងមិនមែនផ្តន្ទាទោស ពួកគេនោះឡើង ។

សម្តេចប៉ាបក៏បានមានបន្ទូលទាក់ទងនឹងជីវិតរបស់ទ្រង់ដែលរស់នៅក្នុងភាពជាបុព្វជិតអស់រយៈពេល ៥៤ ឆ្នាំ​ ប៉ុន្តែជីវិតទ្រង់តែងរងនូវសេចក្តីភ័យខ្លាចអំពីសង្រ្គាម​នៅពេលថ្មីៗនេះ៕

Daily Program

Livesteam thumbnail