សម្តេចប៉ាបជំរុញឲ្យគ្រីស្តបរិស័ទនៅឧបទ្វីបសេ្កនឌីណាវៀធ្វើជាសក្ខីកម្មនៃការរួបរួម

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បាន ស្វាគមន៍គណៈប្រតិភូបូជនីយេសក៍ដែលបានមកពីឧបទ្វីបសេ្កនឌីណាវៀ ក្នុងពេលបូជនីយចរ ទៅកាន់ទីក្រុងរ៉ូមក្នុង ឆ្នាំមហាករុណាទិគុណ២០២៥។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលទ្រង់យាងទទួលស្វាគមន៍ពួកគេនៅបុរីវ៉ាទីកង់ សម្តេចប៉ាបបាន អំពាវនាវឱ្យគ្រីស្តបរិស័ទទាំងអស់ចូលរួមធ្វើជាសាក្សីនៃការរួបរួម ការផ្សះផ្សា និងសន្តិភាពក្នុងគ្រាមានសង្គ្រាមនៅលើពិភពលោក។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានមានបន្ទូលបែបនេះទៅកាន់ក្រុមបូជនីយេសក៍ មកពីប្រទេសស៊ុយអែត ន័រវេស ដាណឺម៉ាក ហ្វាំងឡង់ និងអ៊ីស្លង់កាលពីថ្ងៃចន្ទ។

នៅក្នុងឱកាសនោះ សម្តេចប៉ាប  បានមានបន្ទូលរំលឹកគ្រីស្តបរិស័ទទាំងអស់ ថា សរស្តម្ភទាំងបីនៃជីវិតគ្រីស្តបរិស័ទ គឺមាន ជំនឿ ក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។

សម្តេច បានលើកទឹកចិត្តបូជនីយេសក៍ បន្តបេសកកម្មផ្សព្វផ្សាយដំណឹងល្អរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា ការធ្វើដំណើររបស់ពួកគេមិនបញ្ចប់នៅពេលពួកគេត្រឡប់ទៅផ្ទះវិញទេ ប៉ុន្តែនៅតែបន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ទ្រង់ក៏បានអំពាវនាវឱ្យសហគមន៍កាតូលិកនៅស្កែនឌីណាវៀ សហការជាមួយនិកាយគ្រីស្តសាសនាផ្សេងទៀត ធ្វើជាសាក្សីចំពោះការផ្សះផ្សា ករុណាទិគុណ និងសន្តិភាព ជាពិសេសនៅក្នុងពិភពលោកដែលមានជម្លោះ និងការបែកបាក់ដូចសព្វថ្ងៃ៕

Daily Program

Livesteam thumbnail