សន្តអាសនៈផ្ញើសារអបអរបុណ្យរ៉ាម៉ាដានលើកទឹកចិត្តឱ្យធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោក

ក្រសួងទទួលបន្ទុកសន្ទនាអន្តរសាសនារបស់សន្តអាសនៈបានចេញផ្សាយនូវសារប្រចាំឆ្នាំរបស់ខ្លួនស​ម្រាប់បុណ្យរ៉ាម៉ាដាន ដោយជំរុញឱ្យសមាជិកសាសនិកទាំងពីរ ទាំងអស់ពន្លត់ «ភ្លើងនៃការស្អប់ អំពើហិង្សា និងសង្រ្គាម ហើយជំនួសមកវិញនូវភ្លើងទៀននៃសន្តិភាព»។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការកើនឡើងនូវជម្លោះនៅលើពិភពលោកបាននាំឱ្យ ទទួលបន្ទុកសន្ទនាអន្តរសាសនាផ្តោតជាថ្មីម្តងទៀតលើប្រធានបទនៃការធ្វើការដើម្បីសន្តិភាពនៅក្នុងសារប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ពិធីបុណ្យរ៉ាម៉ាដាន។

នៅក្នុងសារនោះសន្តអាសនៈបានរំលេចនូវ «ភាពស្និទ្ធស្នាល និងមិត្តភាព» ហើយមានការអំពាវនាវដល់ទាំងគ្រិស្តបរិស័ទ និងមូស្លីម ឱ្យ«ពន្លត់ភ្លើងនៃសង្រ្គាម និងបំភ្លឺភ្លើងនៃសន្តិភាព»។

ខ្លឹមសារមូលដ្ឋាននៃសារដែលចេញផ្សាយនៅថ្ងៃសុក្រចុងសប្តាហ៍មុនក៏បានបង្ហាញនូវការព្រួយបារម្ភបន្ទាប់ពីឃើញនូវការកើនឡើង «គួរឱ្យព្រួយបារម្ភ» នៅក្នុងជម្លោះ ពីការប្រយុទ្ធគ្នាដោយយោធា រហូតដល់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដែលពាក់ព័ន្ធនឹងរដ្ឋ ឧក្រិដ្ឋកម្មដែលបានរៀបចំ ក្រុមក្មេងទំនើងប្រដាប់អាវុធ និងជនស៊ីវិលជាដើម៕

Daily Program

Livesteam thumbnail