វ៉ាទីកង់បើកយុទ្ធនាការផ្សព្វផ្សាយពីព្រះគ្រីស្តតាមបណ្តាញសង្គម

នៅ​ឆ្នាំ២០២៤នេះ ព្រះសហគមន៍កាតូលិក​នឹង​ប្រារព្ធ​ខួប​លើក​ទី​ប្រាំ​នៃការផ្សព្វ​ផ្សាយនូវគោលការ​ណ៍នៃការអប់រំក៏ដូចជាការអប់រំ​អំពី​សាវកនិងការផ្សព្វផ្សាយអំពីព្រះគ្រិស្តតាមបណ្តាញ​សង្គម។

វ៉ាទីកង់ញូវបានរាយការណ៍ថា​ ក្រសួងទទួលបន្ទុកជីវិត គ្រួសារ និងគ្រហស្ថ របស់សន្តអាសនៈ គឺកំពុងតែដាក់គោលដៅនៅក្នុងការប្រើប្រាស់នូវយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីកិច្ចការនេះ។

ប្រភពដដែលបានបន្តថា យុទ្ធនាការនេះមានគោលបំណងជួយឲ្យមនុស្សជាតិជាពិសេសគឺ គ្រីស្តបរិស័ទអាចរកឃើញនូវដំណឹងល្អដែលពាក់ព័ន្ធនឹងព្រះគ្រីស្ត ខណៈដែលមកដល់ពេលនេះយុវជនជាច្រើនគឺបានកំពុងតែប្រើប្រាស់បណ្តាញសង្គមយ៉ាងរស់រវើក។

​ប្រភពដដែលបានឲ្យដឹងថា កិច្ចការនេះ គឺដើម្បីលើកទឹកចិត្តនិងពញាក់ការចាប់អារម្មណ៍របស់ យុវជននៅក្នុងការស្វែងយល់អំពីជីវិតរបស់គ្រីស្តបរិស័ទ ហើយក៏នឹងមានគោលដៅបង្កប់នូវ សា​រអប់រំនិងរំលឹកយុវជនអំពីទំនួលខុសត្រូវ និង​លើកកំពស់ភាពជាម្ចាស់ការរបស់ពួកគេ ចំ​ពោះជីវិតជាគ្រីស្តបរិស័ទ៕