យោធាអ៊ីស្រាអែលត្រូវបានដកចេញពីមន្ទីរពេទ្យ អាល់ ស៊ីហ្វា នៅហ្គាហ្សា

មួយថ្ងៃបន្ទាប់ពីសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានអំពាវនាវឲ្យកងកម្លាំងអ៊ីស្រាអែលបានដក ចេញពីមន្ទីរពេទ្យធំបំផុតនៅ ហ្គាហ្សា កងកម្លាំងរបស់ប្រជាជាតិនេះក៏បានដក។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទាហានអ៊ីស្រាអែលក្រោយពេលបង្រ្កាបក្រុមសកម្មប្រយុទ្ធហាម៉ាសប្រហែល ២00 នាក់ និងឃាត់ខ្លួនជនសង្ស័យប្រហែល ៩00 នាក់ យោធាបានសម្រេចដកចេញពីមន្ទីរពេទ្យ អាល់ ស៊ីហ្វា នៅហ្គាហ្សាហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតានយ៉ាហ៊ូ (Benjamin Netanyahu )បាននិយាយថា មន្ទីរពេទ្យ អាល់ ស៊ីហ្វា( Al Shifa) ដែលបានក្លាយជា «កន្លែងលាក់ខ្លួនភេរវករ» ហើយកងកម្លាំងអ៊ីស្រាអែល បានធ្វើឱ្យក្រុម Hamas ភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពដ៏ជាក់លាក់ និងការវះកាត់នៅទីនោះ៕
Daily Program
