ភ្លេចៗសង្រ្គាមនៅស៊ីរីឈានដល់ខួប១៣ឆ្នាំ

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរទៅកាន់ផ្លូវនានានៃភាគពាយ័ព្យដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅប្រទេសស៊ីរី ដើម្បីប្រារព្ធខួប ១៣ ឆ្នាំចាប់តាំងពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានវាយលុកប្រទេស​។​

ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរនៃការតវ៉ាឆ្នាំ ២០១១ ដែលបានចាប់ផ្តើមក្នុងអំឡុងពេលការបះបោរនៅនិទា​ឃរដូវអារ៉ាប់នៅមជ្ឈិមបូព៌ា បានបង្កឱ្យមានសង្រ្គាមស៊ីវិលដ៏ស្មុគស្មាញដែលទាក់ទាញមហាអំ​ណាចប​រ​ទេស និងពួកជីហាដ។

សង្រ្គាមនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ត្រូវ​ភៀសខ្លួន​ទាំង​ក្នុង និង​ក្រៅប្រទេស​។

មកដល់ពេលនេះស្ថានភាព​សម្រាប់​ប្រជាជន​ស៊ីរី​ជា​ច្រើន​ក្នុង​ប្រទេស​នៅ​តែ​អស់សង្ឃឹម។ ជាក់ស្តែងរ​បា​យការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានអះអាងថា ប្រជាជនចំនួន ជិត ១៧ លាននា​ក់នៅក្នុងប្រទេសត្រូវបានគេរំពឹងថា កំពុងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ដែលជាចំនួនមនុស្សដែ​ល​ត្រូវការច្រើនជាងគេចាប់តាំងពីឆ្នាំ ២០១១។

ក្រៅពីសង្រ្គាម គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់ បូកផ្សំនឹងផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យ មនុស្សរាប់លាននាក់ដែលជាពលរដ្ឋស៊ីរីត្រូវតស៊ូយ៉ាងលំបាកដើម្បីរស់៕

Daily Program

Livesteam thumbnail