ព្រះសហគមន៍កាតូលិកនៅប៉ាគីស្ថានផ្តល់អាទិភាពដល់ការអប់រំ និងការងារដល់យុវជន

យុវជនត្រូវតែស្ថិតនៅជាមជ្ឈភាព នៃបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសប៉ាគីស្ថាន ពីព្រោះពួកគេតំណាងឱ្យប្រជាជនភាគច្រើននៃប្រទេស និងសហគមន៍គ្រិស្តបរិស័ទ នេះបើយោងតាមលោកអគ្គអភិបាល ចូសេប អាសាដ ( Joseph Arshad) បន្ទាប់ពីដំណើរទស្សនកិច្ច  របស់លោកអភីបាលកាតូលិកប៉ាគីស្ថានទៅកាន់ទីក្រុងរ៉ូមថ្មីៗនេះ។

លោកអគ្គអភិបាល បានមានប្រសាសន៍ថា នៅក្នុងប្រទេសប៉ាគីស្ថាន យើងត្រូវតែផ្តោតលើយុវជន។  លោកបានបន្តថា ពួកគេតំណាងឱ្យប្រហែល ៦០ ភាគរយនៃប្រជាជន និងជិត ៦០ ភាគរយនៃសហគមន៍គ្រិស្តសាសនា។

លោកបានមានប្រសាសន៍ថា ការចូលរួមដោយផ្ទាល់ជាមួយយុវជនកាតូលិកបានបង្ហាញពីកង្វល់បន្ទាន់ទាក់ទងនឹងការអប់រំ ការងារ ការណែនាំអាជីព ការបង្កើតជំនឿ និងឱកាសកីឡា។

លោកបានមានប្រសាសន៍ថា “តាមរយៈការប្រាស្រ័យទាក់ទងជាមួយយុវជន ពួកគេបានចាប់ផ្តើមបង្ហាញពីតម្រូវការរបស់ពួកគេ ជាពិសេសទាក់ទងនឹងការអប់រំ និងការណែនាំអាជីព វគ្គសិក្សាព្រះគម្ពីរ និងគំនិតផ្តួចផ្តើមកីឡានានា”។

លោក បានឆ្លើយតបដោយការពង្រីកគំនិតផ្តួចផ្តើមអប់រំដែលមានគោលបំណងជួយយុវជនកាតូលិកបន្តការសិក្សាកម្រិតខ្ពស់ និងកែលម្អឱកាសការងារ។

លោក បានមានប្រសាសន៍ថា “យុវជនត្រូវការការអប់រំ និងការងារ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សហគមន៍ ដែលប្រឈមមុខនឹងភាពក្រីក្រ និងការរើសអើង”។

លោកបានមានប្រសាសន៍ថា នៅ អ៊ីស្លាម៉ាបាត ព្រះសហគមន៍កាតូលិកបានផ្តល់វគ្គសិក្សាទាំងនេះអស់រយៈពេលប្រហែល៥ឆ្នាំមកហើយ ជាមួយនឹងលទ្ធផលគួរឱ្យលើកទឹកចិត្តដើម្បីគាំទ្រដល់និស្សិតសាកលវិទ្យាល័យដែលមកពីតំបន់ឆ្ងាយៗនៅទូទាំងប្រទេស ។

លោក​បាន​មាន​ប្រសាសន៍​ថា សម្រាប់​អ្នក​ដែល​មិន​អាច​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​បាន ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ក៏​សំខាន់​ដូចគ្នា។

Daily Program

Livesteam thumbnail