ព្រះវិហារកាតូលិកនៅលីបង់កំពុងជួយពលរដ្ឋរងគ្រោះដោយសង្រ្គាម

លោកបូជាចារ្យ ម៉ាយឃើល អាប៊ូត (Michel Abboud) ប្រធានអង្គការការីតាសនៅលីបង់ បាននិយាយប្រាប់វ៉ាទីកង់ញូវថា នៅពេលនេះមានបុរស ស្រ្តី​និង កុមារជាច្រើនដែលបានកំពុងគេចចេញពីការវាយប្រហារនៅភាគខាងត្បូងលីបង ។

លោកបូជាចារ្យបានលើកឡើងថា ស្ថានការណ៍និងការព្រួយបារម្ភអំពីការវាយប្រហារនៅលីបង់កំពុងតែលេចឡើង ស្របពេលដែលលីបងកំពុងតែរងគ្រោះដោយសារតែវិបត្តិសេដ្ឋកិច្ចស្រាប់​។​

នៅពេលនេះដោយសារតែការព្រួយបារម្ភនេះ ពលរដ្ឋលីបងជាច្រើននាក់បានគេចចេញពីភាគខាងត្បូងមកកាន់ទីក្រុងបៃរូត រដ្ឋធានីរបស់ប្រទេសដែលធ្វើឲ្យប្រទេសដែលរកកល់នឹងដួលសេដ្ឋកិច្ចទៅហើយនោះបន្តរងគ្រោះកាន់តែធ្ងន់មួយកម្រិតថែមទៀត ។​

លោកបានបន្តថា នៅក្នុងស្ថានការណ៍នេះ អង្គការការីតាសបានកំពុងតែបន្តការឆ្លើយតបនឹងសេចក្តីត្រូវការនានា ហើយព្រះសហគមន៍កាតូលិក នៅលើបង់ក៏កំពុងតែខិតខំជួយលើបញ្ហានេះផងដែរ ។​

លោកបានបន្តថា នៅពេលនេះព្រះសហគមន៍កាតូលិក ជាពិសេសគឺព្រះវិហា គឺមិនមែនតែផ្តល់នូវ​ជំនួយជាសម្ភារផ្សេងៗនោះទេ  គឺព្រះសហគមន៍គឺនៅតែបន្តគាំទ្រខាងវិញ្ញាណនិង​ជំនឿដល់ក្រុមជនភៀសខ្លួនទាំងអស់នោះផងដែរ៕

Daily Program

Livesteam thumbnail