ទីក្រុងវ៉ាស៊ីនតុនផ្តល់ក្តីសង្ឃឹមនៃបទឈប់បាញ់នៅហ្គាហ្សា
ក្តីសង្ឃឹមនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សាជាថ្មីត្រូវបានបញ្ចេញដោយប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន ដែលប្រាប់អំពីបទឈប់បាញ់ដែល អាចកើតឡើង បានពីឥឡូវទៅដល់សប្តាហ៍ក្រោយ។
ក្តីសង្ឃឹមនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស សាជាថ្មីត្រូវបានបង្ហាញដោយ ប្រធានាធិបតអាម៉េរិក លោកចូ បាយឌិន ដែលបានប្រាប់អំពីលទ្ធភាពនៃបទឈប់បាញ់ពី ពេលនេះរហូតដល់សប្តាហ៍ក្រោយនៅខណៈដែលវិបត្តិមនុស្សធម៌គំរាមកំហែងប្រែក្លាយទៅ ជាគ្រោះទុរភិក្សនៅហ្គាហ្សា។
អេហ្ស៊ីប កាតា សហរដ្ឋអាម៉េរិក បារាំង និងប្រទេសដទៃៗ ទៀត ព្យាយាមចរចា ជាច្រើន សប្តាហមកហើយ អំពីបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែល និងហាម៉ាស។ បើយោងតាមប្រភពពីក្នុងចលនាឥស្លាមប៉ាឡេស្ទីន ហាម៉ាស ការពិភាក្សាគឺធ្វើឡើងនៅលើបទឈប់បាញ រយៈ ពេល ៦សប្តាហ៍ ដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងដែលចាំឃុំឃាំង ដោយក្រុម ហាម៉ាស និងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលចាប់ដោយអ៊ីស្រាអែល ព្រមទាំងការ ចូលទៅក្នុងដែនដីហ្គាហ្សានូវបរិមាណជំនួយមនុស្សធម៌ដ៏ច្រើនផងដែរ។
កាលពីល្ងាចថ្ងៃចន្ទ នៅទីក្រុងញូយ៉ក ប្រធានាធិបតីអាម៉េរិក បានថ្លែងថា ៖ លោកសង្ឃឹមថា ពីឥឡូវទៅដល់ថ្ងៃចន្ទសប្តាហ៍ក្រោយថា យើងមានការឈប់បាញ់។ លោកបានឆ្លៀតប្រាប់ថា ទីប្រឹក្សារបស់លោកសម្រាប់សន្តិសុខជាតិនិយាយប្រាប់លោកថា យើងខិតទៅជិត ប៉ុន្តែមិនទាន់សម្រេចនោះទេ”។
ប៉ុន្តែលោកបេនយ៉ាម៊ីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បានអះអាងសាជាថ្មីថា អ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការដែនគោក ប្រឆាំងនឹងក្រុមរ៉ាហ្វ៉ា ដែលតាមរូបលោកនឹងអាចយកជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាសក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ បទឈប់បាញ់ គ្មានអ្វីក្រៅពីធ្វើឲ្យយឺតយ៉ាវដល់ការវាយប្រហារនេះប៉ុណ្ណោះ។
កាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានចាប់ផ្តើមបោះឆ្នោតក្រុងខេត្ត ប៉ុន្តែត្រូវបានធ្វើឲ្យអាកខានជាច្រើនដោយហេតុផលនៃសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាឡេស្ទីន នៅក្នុងដែនដីហ្គាហ្សា។ នៅអំឡុងពេលសង្រ្គាមពេញទំហឹង ប្រជាជនអ៊ីស្រាអែលប្រមាណ ៧,២ លាននាក់ត្រូវបានអំពាវនាវទៅកាន់ការិយាល័យបោះឆ្នោតនៅអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹម នៅអាណានិគមរបស់អ៊ីស្រាអែលនៅស៊ីហ្ស័កដានី និងមួយផ្នែកនៃតំបន់ហ្គោឡង់ ដែលអ៊ីស្រាអែលបានភ្ជាប់ជាឧបសម្ព័ន្ធ។ ប៉ុន្តែក្រុងខេត្តមួយចំនួន បានអាកខាន មានជាអាទិ៍ នៅក្នុងទីក្រុង និងដែនដីនៅជិតតំបន់ហ្គាហ្សា ព្រមទាំងទីក្រុងនានានៅភាគខាងជើងអ៊ីស្រាអែល និងតំបន់ហេបូឡានៅលីបង់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ទទួលព័ត៌មានដែលផ្តល់ដោយមន្ទីរពេទ្យនានានៅដែនដីហ្គាហ្សា តាមរយៈអង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន។ ក្រសួងសុខាភិបាលនៅហ្គាហ្សាមិនបានបង្ហាញថា ជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់តាមរបៀបណាទេ ជួនកាលអាចមកពីការវាយប្រហារផ្លូវអាកាស ការបាញ់គ្រាប់របស់អ៊ីស្រាអែល ឬក៏អាចជាគ្រាប់រ៉ូកែតរបស់ប៉ាឡេស្ទីនដែលរត់ខុសផ្លូវ។ ក្រសួងបានពិព៌នាថា ជនរង់គ្រោះទាំងអស់ គឺជាជនរងគ្រោះពីការឈ្លានពានរបស់អ៊ីស្រាអែល ហើយក៏មិនបានបែងចែករវាងជនស៊ីវិល និងកងកម្លាំងដែរ។
ក្នុងអំឡុងសង្រ្គាមចំនួន ៤ និងការប៉ះទង្គិចជាច្រើនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ជាទៀងទាត់ បានលើកឡើងពីតួលេខរបស់ក្រសួងសុខាភិបាលហាម៉ាសនៅក្នុងរបាយការណ៍របស់ពួកគេ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ក៏ប្រើប្រាស់តួលេខនេះដែរ។