សម្តេចប៉ាបឡេអូទី១៤៖ នៅក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម សូមកុំរស់នៅដោយឯកោ

សម្តេចប៉ាបលីអូទី១៤ បានថ្លែងសុន្ទរកថាជាភាសាអង់គ្លេសជាមួយសមាជិកនៃក្រុមប្រឹក្សាយុវជនអន្តរជាតិថា យុវវ័យនៅក្នុងសម័យនៃយុគសម័យឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយសង្គម សូមកុំឲ្យរងគ្រោះហើយរស់នៅក្នុងជីវិតដោយឯកោ។

នៅក្នុងសុន្ទរកថាដែលបានរៀបចំឡើងសម្រាប់យុវជន សម្តេចប៉ាបឡេអូបានលើកទឹកចិត្តពួកគេឱ្យផ្តោតលើសមាគមយុវជន បេសកកម្ម និងការចូលរួម ដើម្បីទប់ទល់នឹងភាពឯកោ និងជួយព្រះសហគមន៍ ឱ្យធ្វើសកម្មភាពនានាទៅដល់អ្នកដែលខ្វះខាត។

នៅក្នុងសុន្ទរកថាដែលបានរៀបចំសម្រាប់សមាជិកនៃស្ថាប័នប្រឹក្សាយុវជនអន្តរជាតិ សម្តេចប៉ាបឡេអូបានលើកឡើងថា អ្នកទាំងអស់គ្នាតំណាងឱ្យមិត្តភក្ដិជាច្រើនរបស់អ្នក ហើយតាមរយៈអ្នក ពួកគេក៏អាច ‘និយាយ’ ទៅកាន់ព្រះសហគមន៍និងសហគមន៍របស់គេ។

សម្តេចប៉ាបឡេអូ បានធានាដល់ពួកគេថា “សំឡេងរបស់ពូកគេត្រូវបានឮ និងយកចិត្តទុកដាក់។ វត្តមាន និងការចូលរួមចំណែករបស់ពួកគេគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។

សម្តេចប៉ាប ឡេអូ បានសង្កត់ធ្ងន់ថា យុវជន ជាកាតាលីករដែលចាំបាច់ទទួលការ លើកទឹកចិត្តពួកគេកុំឱ្យរស់នៅដោយឯកោ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងយុគសម័យឌីជីថល។

សម្តេចប៉ាបបានមានបន្ទូលថា  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនជាច្រើនបានចូលទៅជិតជំនឿតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និង កម្មវិធីជោគជ័យ៕

Daily Program

Livesteam thumbnail