មនុស្សដល់ទៅ១៣០នាក់ស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅប្រេស៊ីល
  វ៉ាទីកង់ញូវបានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការវាយឆ្មក់បង្រ្កាប់លើក្រុមអ្នកជួញដូរគ្រឿងញៀននៅទីក្រុងរីយ៉ូ ដឺហ្សាណេរ៉ូប្រទេសប្រេស៊ីលបានកើនឡើងដល់យ៉ាងហោចណាស់ ១៣០ នាក់ គិតត្រឹមចុងខែតុលា កន្លងទៅថ្មីៗនេះ។
ប្រភពដដែលបានបន្តថា តួលេខនេះគឺជាស្ថិតិអ្នកដែលបានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការរបស់ប៉ូលីសទ្រង់ទ្រាយធំនៅក្នុងតំបន់ភាគខាងជើងនៃទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល ដែលបានដំណើរការ ឡើងកាលពី ថ្ងៃអង្គារ ទី២៨ ខែតុលា។
ប្រតិបត្តិការនេះ កំពុងត្រូវបានពិពណ៌នាថាជាការវាយឆ្មក់ដ៏បង្ហូរឈាមបំផុតនៅក្នុងប្រវត្តិសាស្ត្រទីក្រុង និងក្នុងប្រទេសប្រេស៊ីល។
ប្រតិបត្តិការនេះចូលរួមដោយ មន្ត្រីកងកម្លាំងពិសេសចំនួន ២៥០០ នាក់ និងបានកំណត់គោលដៅទៅលើសមាជិកដែលត្រូវបានចោទប្រកាន់ថាក្រុមឧក្រិដ្ឋជន ដែលជាអង្គការឧក្រិដ្ឋកម្មសំខាន់នៅក្នុងរដ្ឋរីយ៉ូដឺហ្សាណេរ៉ូ។
ក្រៅពីអ្នកបាត់បង់ជីវិត ជនសង្ស័យ ជាង ១00 នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុង គោលបំណងគឺដើម្បីបញ្ឈប់ការពង្រីកទឹកដីរបស់ក្រុមនេះ ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធ។
ទាក់ទងនឹងប្រតិបត្តិការនេះ អគ្គអភិបាលព្រះសហគមន៍ រីយ៉ូដឺហ្សាណេរ៉ូ លោកកាឌីណាល់ អូរ៉ានី ថេមប៉េស្តា (Orani João Tempesta) បានអំពាវនាវឱ្យមានសន្តិភាព សាមគ្គីភាព និងការការពារជីវិតមនុស្ស បន្ទាប់ពីទីក្រុងនេះត្រូវបានរង្គោះរង្គើដោយប្រតិបត្តិការរបស់ប៉ូលីសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀន៕