សម្តេចប៉ាបមិនព្រលែងដៃឡើយអំពីសន្តិភាពនៅមជ្ឈិមបូពារ

Destruction in Gaza Strip. © UNICEF/Hassan Islyeh

សម្តេច​ប៉ាបហ្រ្វង់ស៊ីស្កូបាន​អំពាវនាវជាថ្មីម្តងទៀត​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់​យ៉ាង​សម្រាប់​កិច្ចសន្ទនា និង​សន្តិភាព​នៅ​មជ្ឈិមបូព៌ា។

មានបន្ទូលនៅដើមសប្តាហ៍នេះសម្តេចប៉ាប បានធ្វើការអំពាវនាវ ឲ្យបញ្ឈប់ការរីករាលដាលនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងសម្រាប់ប្រទេសទាំងអស់ដោយស្នើសុំឱ្យមានអនុគ្រោះហើយបើកផ្លូវដល់ការចរចា និងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដើម្បីសង្គ្រោះ ដល់អ្នកដែលរងទុក្ខនៅហ្គាហ្សា។​

សម្តេចប៉ាបបានធ្វើការអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពណាមួយដែលអាចជំរុញឲ្យមានអំពើហិង្សា នៅមជ្ឈិមបូព៌ា។

ទ្រង់បានមានបន្ទូលថា អំពើហិង្សាគឺងាយនឹងប្រថុយនឹងធ្វើឱ្យតំបន់នេះចូលទៅក្នុងសង្រ្គាមកាន់តែទូលំទូលាយ។

សម្តេចប៉ាបបានមានបន្ទូលបែបនេះ  ក្រោយពេលដែលអ៊ីរ៉ង់បានធ្វើអន្តរាគមន៍លើកិច្ចការនះ។ ទ្រង់លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរគំរាមកំហែងដល់អត្ថិភាពនៃអ្នកដ៏ទៃឡើយ ហើយផ្ទុយទៅវិញ គ្រប់ប្រជាជាតិទាំងអស់គួរតែ «ប្រកាន់យកសន្តិភាព» ដោយជួយអ៊ីស្រាអែល និងប៉ាឡេស្ទីនឱ្យរស់នៅក្នុងរដ្ឋពីរ នៅក្បែរគ្នាប្រកបដោយសន្តិសុខ៕