តើសារជាវីដេអូចុងក្រោយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូប្រាប់គ្រិស្តបរិស័ទថាម៉េច ?

តើសារជាវីដេអូចុងក្រោយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូប្រាប់គ្រិស្តបរិស័ទថាម៉េច ?
តើសារជាវីដេអូចុងក្រោយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូប្រាប់គ្រិស្តបរិស័ទថាម៉េច ?

វីដេអូចុងក្រោយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលបានថត ហើយជាវីដេអូឃ្លីបចុងក្រោយគេដែលទ្រង់បានថត នោះ គឺទ្រង់ចង់ឲ្យគ្រិស្តបរិស័ទយកចិត្តទុកដាក់ ស្តាប់ឲ្យបានច្បាស់ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា វីដេអូនេះត្រូបានថតរក្សាទុកនៅមុនពេលប្រហែលជាត្រឹម២ទៅ៣ថ្ងៃ ប៉ុណ្ណោះដែលទ្រង់យាងចូលទីវង្គត់ ។

នៅក្នុងសារជាវីដេអូនោះ សម្តេចប៉ាបបាបមានបន្ទូលបញ្ជាក់ថា "នៅពេលនរណាម្នាក់និយាយទៅកាន់អ្នក ចូររង់ចាំរហូតដល់យើងយល់ពីពួកឱ្យបានច្បាស់ ហើយបន្ទាប់មក ប្រសិនបើអ្នកមានអារម្មណ៍គឺអាចឆ្លើយតប ឫមានប្រតិកម្ម គឺភាពរវាសរវៃ ។

ប្រភពដដែលបានលើកឡើងថា សារនោះមិនវែងទេ គឺត្រឹមតែជាង១នាទីប៉ុណ្ណោះ ហើយទ្រង់មាន បន្ទូលបែបនេះ សំដៅលើគ្រិស្តបរិស័ទជំនាន់ក្រោយជាពិសេសគឺយុវជន ។

វ៉ាទីកង់ញូវបានរាយការណ៍ថា វីដេអូនេះបង្ហាញពីការជម្រុញរបស់សម្តេចប៉ាបក្នុងការស្តាប់ជាការបន្ទាន់សម្រាប់ជីវិត ក៏ដូចជាសក្ខីកម្មរបស់សម្តេចប៉ាប ដែលមាននារយៈពេលជាង១២ឆ្នាំ។

សម្តេចប៉ាបហ្រ្វង់ស៊ីសបានមានបន្ទូលថា អ្នកដែលយើងមិនចូលចិត្តស្តាប់ គឺយើងគួរតែស្តាប់ ទោះបីជាពាក្យសម្តី រឿងរ៉ាវរបស់ពួកគេ តែងតែធ្វើឱ្យយើងមិនសប្បាយចិត្តក៏ដោយចុះ ។