បុរសជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីនពីររូបបង្ហាញពីការប្តេជ្ញាចិត្តដើម្បីសន្តិភាព

បុរសជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីនពីររូបបង្ហាញពីការប្តេជ្ញាចិត្តដើម្បីសន្តិភាព
បន្ទាប់ពីមានឱកាសបានចូលគាល់សម្តេចប៉ាបឡេអូទី១៤ លោក អាស៊ៀ អាប៊ូ សារ៉ាហ្វ ( Aziz Abu Sarah) ជាជនជាតិប៉ាឡេស្ទីន និង លោក ម៉ាវ អ៊ីនុន (Maoz Inon) ដែលជាមនុស្សវ័យកណ្តាល បានអង្គុយនៅក្នុងស្ទូឌីយ៉ូនៃវិទ្យុវ៉ាទីកង់ញូវបញ្ជាក់អំពីសន្តិភាពនៅហ្គាហ្សា ។
លោក អាស៊ឿ អាប៊ូ សារ៉ាហ្វ បាននិយាយថា លោកបានជ្រើសរើសយកការអភ័យទោស មិនមែនដោយសារតែបុគ្គលនោះសមនឹងទទួលបានវាទេ ប៉ុន្តែដោយសារតែវាជាជម្រើសរបស់លោក ដែលកំពុងតែរង់ចាំសេរីភាព និង សន្តិភាព ។
ពួកគេបានអះអាងថា អំពើហិង្សាគឺបានបន្តុះឡើងតាំងពីក្មេង ឲ្យពួកគេពោរពេញដោយកំហឹង ប៉ុន្តែ ពួកគេបានទទួលការអប់រំ ហើយយល់ថា មានតែការអត់ធ្មត់ទេទើបអាចរកបាននូវសេចក្តីសុខនៅក្នុងចិត្ត ។
ពួកគេបានអះអាងថា អន្តរជំនឿគឺជាច្រកមួយ ពីព្រោះគោលដៅនៃជំនឿរបស់ពួកគេទាំងពីរ គឺ អប់រំ កុំអោយប្រពឹត្តិហិង្សា ហើយយកសេចក្តីស្រលាញ់ និងមេត្តាករុណាជាគោល ។
Daily Program
