ជនភៀសខ្លួនមួយក្រុមពីលីប៊ីបានមកដល់អ៊ីតាលី
ស្រ្តី និងកុមារចំនួន ៩៧ នាក់ដែលជាជនភៀសខ្លួនមកពីប្រទេសលីប៊ីបានមកដល់ប្រទេសអ៊ីតាលីតាមរយៈច្រករបៀងមនុស្សធម៌ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ក្រុមជនភៀសខ្លួនទាំងនេះ ត្រូវបានគេដឹងថា បានមកដល់ប្រទេសអ៊ីតាលីក្រោមការជួយសម្របសម្រួលដោយសហគមន៍ សន្ត អេជីឌីអូ (Sant'Egidio) ក្រោមការសម្របសម្រូលដោយឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមស្រ្តីនិងកុមារទាំងនេះ គឺមានស្រ្តីម្នាក់អាយុ ៣០ ឆ្នាំ ដោយបានមកដល់ជាមួយនឹងកូន៤នាក់។ ក្មេងទាំង៤នាក់ គឺមាន អាយុច្រើនជាងគេគឺ៣ឆ្នាំ បន្ទាប់មក ២ឆ្នាំជាក្មេងភ្លោះ ហើយតូចបំផុតនោះគឺអាយុ ទើបតែ៦ខែ។
នាងបានឲ្យដឹងថា នាងនិងកូនៗបានព្យាយាមចាកចេញពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល៦ ដង ដើម្បីឆ្លងមកអឺរ៉ុប តាមសមុទ្រមីឌីទែរ៉ានេ ដោយឆ្លងកាត់លីប៊ី។
សូមរំលឹកថា ជនភៀសខ្លួនទាំងនេះគឺមកពីប្រទេសផ្សេងៗ ដែលរួមមានដូចជា អេរីទ្រា អេត្យូពីរ ស៊ីរី សូម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាលដោយពួកគេត្រូវចេញពីប្រទេសលីប៊ីមក៕