ជនជាតិដើមភាគតិចមានទស្សនវិស័យវែងឆ្ងាយក្នុងការការពារបរិស្ថាន

លោកសាស្រ្តាចារ្យ ចាវឈីម វុន ប្រោន (Joachim von Braun) ប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តនៃសន្តអាសនៈបាននិយាយថា បងប្អូនជនជាតិភាគតិចនៅលើពិភពលោកពួកគេមាន ទស្សនៈវែងឆ្ងាយណា​ស់នៅក្នុងការការពារនិងអភិរក្សបរិស្ថាន។​

លោកបានប្រាប់វ៉ាទីកង់ញូវថា នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងក្រោមការឧបត្ថម្ភ ដោយផ្ទាល់ដោយសន្តអាសនៈ ស្តីពីជនជាតិដើមភាគតិច និងអាកាសធាតុ ដោយនិយាយថា បងប្អូនជនជាតិដើមភា​គតិចពិតជាមានទស្សនវិស័យវែងឆ្ងាយបំផុតក្នុងការថែទាំសុខភាពបរិស្ថានពិភពលោក ហើយប្រសិ​នបើទស្សនវិស័យរបស់ពួកគេត្រូវបានគាំទ្រដោយសាធារណ ជនទូទៅនោះពិភពលោកនឹងអាចធានាបា​ន​នូវពិភពលោកមួយដែលបានបរិយកាសដ៏ស្រស់បំព្រង។ ​

លោកបានលើកឡើងថា បងប្អូនជនជាតិដើមភាគតិចពិតជាមានមនសិការ និងកិច្ចខិតខំប្រឹងប្រែងច្រើន ដើ​ម្បីការពារពិភពលោក ហើយប្រសិនបើពួកគេមានជំនួយពីវិទ្យាសាស្ត្រ និងសហគមន៍ដទៃទៀត ពិ​ភ​ពលោកអាចដោះស្រាយវិបត្តិដែលញាំញីលើភពផែនដីបាន។

លោកបណ្ឌិតបានលើកទឹកចិត្តឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងជនជាតិដើមភាគតិច និងអ្នក វិទ្យាសាស្ត្រ ដើម្បីដោះស្រាយមិនត្រឹមតែការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមស្តារនូវការបាត់បង់ជីវចម្រុះ និងការគំរាមកំហែងដល់សន្តិសុខស្បៀង និងសុខភាពផងដែរ៕

Daily Program

Livesteam thumbnail