ការីតាសជំរុញឱ្យបេក្ខភាពចូលសហភាពអឺរ៉ុបផ្តល់អាទិភាពដល់សាមគ្គីភាព
អង្គការការីតាស បានជំរុញឱ្យប្រទេសជាបេក្ខភាពនៅក្នុងការបោះឆ្នោតចូលសហភាពអឺរ៉ុបឱ្យកំណត់អាទិភាពគោលនយោបាយដែលឆ្លុះបញ្ចាំងពីតម្លៃនៃសាមគ្គីភាព ការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សកលនៅក្នុងតំបន់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅមុនការបោះឆ្នោតអ៊ឺរ៉ុបដែលគេគ្រោងធ្វើនៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ អង្គការការីតាសអ៊ឺរ៉ុបបានចេញឯកសារ មួយដែលបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួន ដែលគួរតែត្រូវបានផ្តល់អាទិភាពដោយសភានិងគណៈកម្មការអឺរ៉ុប។
ស្ថាប័នមិនគិតប្រាក់ចំណេញនេះបានលើកឡើងថា ប្រទេសបេក្ខភាពគួរតែរិះគិតនិងពង្រឹងទីផ្សារការងារឲ្យគ្រប់គ្រាន់ និងលើកកំពស់ការការពារសង្គមសម្រាប់ទាំងអស់គ្នា” ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនៅអឺរ៉ុបនៅឆ្នាំ២០៣០។
អង្គការ ការីតាស អឺរ៉ុប ក៏បានអំពាវនាវឱ្យសភាអ៊ឺរ៉ុបត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការអនុវត្តពេញលេញនៃគោលការណ៍ទាំង ២០ នៃ «សសរស្តម្ភអឺរ៉ុបនៃសិទ្ធិសង្គម» ដែលបានប្រកាសកាលពីឆ្នាំ ២០១៧ ដោយស្នើជាពិសេសដល់គណៈកម្មការអឺរ៉ុបឱ្យ បង្ហាញសំណើសម្រាប់ក្របខ័ណ្ឌការណែនាំ។ ស្តីពីស្តង់ដារប្រាក់ចំណូលអប្បបរមាក្នុងអាណត្តិបន្ទាប់របស់សភាអឺរ៉ុបជាដើម៕