កាឌីណាល់លើកទឹកចិតឱ្យប្រកាសដំណឹងល្អដោយវិញ្ញាណដ៏ស្វាហាប់

លោកកាឌីណាល់នៃព្រះសហគមន៏កាតូលិកនៃម៉ាឡេស៊ីបានអំពាវនាវដល់គ្រិស្តបរិស័ទនៅអាស៊ី គ្រប់រូបឱ្យប្រកាសដំណឹងល្អស្មារតីជ្រាលជ្រៅ និងស្វាហាប់។

លោកកាឌីណាល់ សេបាសៀង ហ្វ្រេនស៊ីស ( Sebastian Francis) អភិបាលនៃព្រះសហគមន៍កាតូលិកបេណាំង បានមានប្រសាសន៍ ថា "យើងចង់អរព្រះគុណព្រះជាម្ចាស់សម្រាប់ការលះ​បង់របស់ជនជាតិអាស៊ីទាំងអស់ដែលរក្សាភពផែនដីឱ្យនៅស្រស់ស្អាត ជាមួយនឹង អំណោយ ដ៏មានតម្លៃនិងវិសេសវិសាល។

លោកបានបន្តថា វិញ្ញាណ​នៃព្រះសហគមន៍កាតូលិក ​នៅ​អាស៊ី មាន​ថាមពល​ខាង​វិញ្ញាណ​ដែ​ល​រួម​បញ្ចូលទាំងការ​ច្នៃប្រឌិត និង​ជា​ស្ពាន​សម្រាប់​កសាងជំនឿ។

លោកកាឌីណាល់ហ្វ្រង់ស៊ីស បានគូសបញ្ជាក់អំពីវិធីសាស្រ្តដ៏រស់រវើករបស់ជនជាតិអាស៊ីក្នុងការប្រកាសផ្សាយដំណឹងល្អ ជាពិសេសទេពកោសល្យពិសេសរបស់ពួកគេនៅក្នុងការអប់រំ ជំនឿ។​

លោកបានបន្តថា ព្រះសហគមន៍គឺសំបូរទៅដើយដំណឹងល្អ ដំណឹងនៃក្តីអំណរ សេចក្ដី​មេត្តាករុណា និង​សេចក្ដី​សង្ឃឹមនានា៕

Daily Program

Livesteam thumbnail