កាឌីណាល់យេរូសាឡឹមមកបំពេញទស្សនកិច្ចនៅរ៉ូម

លោកកាឌីណាល់ ព្យែបាទីស្តា ភីហ្សាបាឡា (Pierbattista Pizzaballa) នៃព្រះសហគមន៍នៅជេរូសាឡឹម (Jerusalem)បានមកបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ហើយក៏បានចូលគាល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅវ៉ាទីកង់។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ លោកកាឌីណាល់បានជំរាបជូនសម្តេចប៉ាបអំពីស្ថានភាពដែលកំពុងតែកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា។

លោកកាឌីណាល់បានឲ្យដឹងថា គ្រីស្តបរិស័ទនៅហ្គាហ្សាកុំថាឡើយគ្មានផ្ទះសម្បែងនៅពេលនេះសូម្បីតែទឹក​និង អគ្គីសនីក៏គ្មានដែរ ពលរដ្ឋនៅទីនោះគឺកំពុងតែវេទនាខ្លាំងណាស់ ។​

លោកកាឌីណាល់បានប្រាប់អ្នកសារព័ត៌មានថា លោកនិងសម្តេចប៉ាបបានពិភាក្សាគ្នាអំពីស្ថានការណ៍មនុស្សជាតិ ជាពិសេសគឺសហគមន៍គ្រិស្តបរិស័ទនៅហ្គាហ្សានិងនៅក្នុងដែនដីពិសិដ្ឋ ហើយក៏កំពុងតែរំពឹងលើកិច្ចពិភាក្សាដែលបើកផ្លូវអោយមានសន្តិភាព​។

លោកបានរៀបរាប់ថា មិនថានរណាជានរណាទេ ពលរដ្ឋគ្រប់រូបនៅហ្គាហ្សាគឺកំពុងតែរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង​ គ្មានទឹក គ្មានភ្លើងដូចគ្នាទាំងអស់​។​

លោកបានរៀបរាប់ថា ស្ថានភាពពលរដ្ឋនៅទីនោះ ជាពិសេសគឺនៅទីណាក៏ដូចជាទីណាដែរ ប៉ុន្តែនៅភាគខាងជើងហ្គាហ្សាហាក់ដូចជាស្ងប់ស្ងាត់បន្តិចក្រោយពេលដែល កម្លាំងអ៊ីស្រាអែល បានលុកលុយបន្តទៅភាគខាងត្បូង៕

Daily Program

Livesteam thumbnail