«ក្តីសង្ឃឹម» អាចនឹងកើតចេញពីគ្រាប់ពូជដែលសាបព្រោះដោយការឈឺចាប់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ទោះបីជារស់នៅក្នុងការឈឺចាប់យ៉ាងណាក៏ដោយ សូមកុំអស់សង្ឃឹម។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាប្រយោគដែលសម្តេចប៉ាបបានសរសេរឡើងដើម្បីលើកទឹកចិត្តដល់អស់អ្នកដែលកំពុងតែរស់នៅក្នុងស្ថានភាពដ៏លំបាកនានាជាពិសេសគឺ នៅដែនដីពិសិដ្ឋ ។
សម្តេចប៉ាប បានសរសេរសារទៅកាន់អ្នកកាន់ព្រះសហគមន៍ កាតូលិកនៅក្នុងដែនដីបរិសុទ្ធ ដោយធានាពួកគេថា ពួកគេជារៀងរាល់ថ្ងៃគឺតែងតែផុសចេញនៅក្នុងគំនិត និងការអធិស្ឋានរបស់ទ្រង់ជាប្រចាំ។
ទ្រង់បានសរសេរថា «ចូរចងចាំថា ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយក៏ខ្ញុំឱបអ្នកទាំងអស់គ្នាជានិច្ច»។
ទ្រង់ក៏បានសរសេរបន្ថែមថា ៖ «តាមវិធីជាក់លាក់មួយ ខ្ញុំឱបក្រសោបអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសោកនាដកម្មនៃសង្រ្គាមដែលមិនចេះចប់៖ ក្មេងៗត្រូវបានប្លន់ អនាគតរបស់ពួកគេ អ្នកដែលសោកសៅ និងមានការឈឺចាប់ និងអស់អ្នកដែលឃើញថាខ្លួនគេជាអ្នករងទុក្ខព្រួយ និងសោកស្តាយ»។
ព្រះវរបិតាដ៏បរិសុទ្ធក៏ទទួលស្គាល់នូវសារៈសំខាន់និងអត្ថន័យពិសេសនៃបុណ្យចម្លង សម្រាប់អ្នកដែលរស់នៅក្នុងកន្លែងដែលបរិសុទ្ធដោយជីវិត មរណភាព និងជាសក្ខីកម្មនៃការរស់ឡើងវិញរបស់ព្រះយេស៊ូ។
សម្តេចប៉ាប បានមានបន្ទូល ថា សូមអរគុណបងប្អូនបងប្រុសបងស្រីនិងសមាជិកព្រះសហគមន៍ សម្រាប់ ជំនឿ សេចក្តីសប្បុរស និងការបន្តក្តីសង្ឃឹមតស៊ូបន្តទៀត៕