អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៨ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ១៥,១-២.១០-១៤ដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទបងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះព្រះបន្ទូលនៅថ្ងៃអង្គារ សប្តាហ៍ទី១៨ ព្រះយេស៊ូបានប្រមាន ឬក៏ប្រដៅសម្រាប់ពួកផារ៉ាស៊ី ឬក៏ពួកនិងវិន័យដែលព្រះអង្គឃើញថាពួកគាត់នឹងគឺមានការជំទាស់ម្យ៉ាងនៅពេលដែលព្រះយេស៊ូបង្រៀន។អ្វីដែលមនុស្សមានធម្មវិន័យម្យ៉ាងថា ប្រសិនបើជនជាតិយ៉ូដានេះ ទៅប៉ះ ឬទៅកន្លែងណាដែលមិនបរិស័ទខ្លួនគាត់ក៏មិនបរិសុទ្ធដែល។ឧទារហណ៍ថាទៅផ្សារ ទៅផ្សារនឹងមានសាសន៍ដទៃច្រើន ហើយយើងក៏ប៉ះនោះប៉ះនេះ នាំឱ្យគាត់មិនបរិស័ទ ដូច្នេះពេលត្រឡប់មកវិញពេលចូលផ្ទះគាត់ធ្វើពិធីជំរះខ្លួនមុខចូលផ្ទះ ឬក៏អានម្ហូបអាហារមួយចំនួនដែលគេដាក់នៅក្នុងបញ្ចីថា នេះគឹម្ហូបដែលមិនបរិសុទ្ធ។ឧទារហណ៍សាច់លូនវា សាច់មិនស្អាតដូចជាសាច់ជ្រូក ឬក៏សាច់ឆ្កែ ឬក៏សាច់ឆ្មា។ សម្រាប់ជនជាតិយ៉ូដាធ្វើឱ្យមនុស្សមិនបរិសុទ្ធទេ ពព្រីព្រោះសត្វទាំងអស់នោះជាសត្វមិនបរិសុទ្ធប្រឡាក់។បាទបងប្អូនព្រះយេស៊ូដាក់រឿងនេះ ដើម្បីឱ្យយើងប្រយ័ត្នទីមួយគឺគោលការកាន់ធម្មវិន័យរបស់យើងថា តើយើងកាន់ធម្មវិន័យនឹង ដើម្បីជួយជីវិតខាងផ្លូវវិញ្ញាណរបស់យើងទទួលការជំរះចិត្តគំនិត ឬក៏យ៉ាងណា?ហើយម្យ៉ាហទៀតនៅពេលដែលយើងស្តាប់ព្រះបន្ទូលនេះហើយកុំយកព្រះបន្ទូលនេះរកភាពសប្បាយដោយខ្លួនឯង ដោយគិតថាព្រះយេស៊ូលើកឡើងឱ្យយើងញាំអីក៏បាន យើងធ្វើអីក៏បានអត់ទេ។ព្រះយេស៊ូមានចង់ឱ្យយើងបណ្តាយខ្លួនឧទារហណ៍គ្រឿងស្រវឹង ឬក៏ការហូបហុកអ្វីដែលមិនមានអនាម័យ តាមពិតអ្វីខ្លះដែលយើងអាចទទួលបានមិនធ្វើឱ្យជីវិតរបស់យើងមិនបរិសុទ្ធទេ ។ប៉ុន្តែរឿងអនាម័យផ្ទាល់ខ្លួនវាអាចមានពាក់ព័ន្ធ ហើយបងប្អូនម្នាក់ៗត្រូវមានការពិចារណខ្លួនឯងមួយណាគួរញាំ មានណាមិនគួរញាំ ពេលវេលាណាគួរញាំ ពេលណាមិនគួរញាំ ដោយសារវាពាក់ព័ន្ធនឹងសុខភាពរបស់យើង។ម្ហូបចំណីសព្បថ្ងៃនេះ បងប្អូនគិតថា យើងទៅហាងល្អស្អាតនឹងគេធ្វើល្អទាំងអស់ទេអត់ទេ ម្ហូបទាំងអស់នោះវាអាចពាក់ពាល់ដលើសុខភាពរបស់យើងដែរ ប្រសិនបើយើងញាំជាប្រចាំ ឬក៏មិនប្រយ័ត្នខ្លួនដោយសារមានសារធាតុគីមី។បាទដូច្នេះវិន័យជួយយើងម្យ៉ាង ក៏ប៉ុន្តែព្រះយេស៊ូកំពុងប្រាប់ថាមនុស្សមិនបរិសុទ្ធ មិនមែនសំខាន់មកពីខាងក្រៅទេ តែសំខាន់គឺមកពីខាងក្នុង គំនិតមិនល្អ ចិត្តមិនល្អ ផែនការមិនល្អអ្វីដែលមិនល្អនៅក្នុងខ្លួននេះ ធ្វើឱ្យយើងចេញសកម្មភាពមិនល្អ ទាំងពាក្យសំដី ទាំងកាយវិការ ទាំងរបៀបរស់នៅ ។បាទមិនមែនមកពីខាងក្រៅទេគឺមកពីចិត្តរបស់យើង ដូច្នេះសុំឱ្យព្រះបន្ទូលថ្ងៃនេះជួយឱ្យបងប្អូនរិះគិតថា អ្វីដែលយើងកំពុងធ្វើសព្វថ្ងៃនេះចេញមកពីចិត្តមិនល្អរបស់យើងយ៉ាងណា ហើយយើងអាចភ្ញាក់ខ្លួន និងកែប្រែពីព្រោះប្រសិនបើយើងធ្វើតាមទម្លាប់ ដោយគិតថាគេធ្វើបានយើងធ្វើបានប្រយ័ត្នខ្លួន ដោយសារជួនកាលមិនគ្រាន់ទេផ្លូវកាយយើងពិបាកប៉ះពាល់សុខភាព តែអាចធ្វើឱ្យចិត្តវិញ្ញាណរបស់យើងមិនបរិសុទ្ធបានដែរ ដោយសារចិត្តកិលេសតណ្ហាដែលចេញមកពីខ្លួនចងើឱ្យយើងបាន ចង់ឱ្យយើងធ្វើតាមកិលេសតណ្ហារបស់យើង។សូមព្រះជាម្ចាស់ជួយឱ្យយើងដឹកនាំបងប្អូន និងសុំឱ្យយើងចេះរិះគិតពិចារណា ហើយព្យាយាមរក្សាភាពបរិសុទ្ធរបស់ខ្លួន ដើម្បីថ្វាយទៅព្រះជាម្ចាស់ដែរ។សូមព្រះអម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕