អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ១,១-១៦.១៨-២៣អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អក្នុងថ្ងៃនេះ ជាអត្ថបទមួយរៀបរាប់រ៉ាយរ៉ាប់អំពី​កំ​ណើត​​របស់ព្រះយេស៊ូ​ដែលព្រះជាម្ចាស់បានជ្រើសរើសនាងម៉ារីឱ្យក្លាយទៅជា ព្រះមា​តា​​របស់ព្រះយេស៊ូ។ យើងដឹងហើយថាព្រះជាម្ចាស់ត្រាស់ហៅនាងម៉ារីជាពិសេស​ដោយ​សារ​នាង​ម៉ារី​ជា​ស្រ្តីក្រមុំម្នាក់ ជាស្ត្រីសុភាពរាបសារពេញលក្ខណៈជានារីហើយ​នាង​ម៉ារី​ទៀត​សោតបានឆ្លើយ​ទៅព្រះជាម្ចាស់។ នាងម៉ារីហាក់ដូចជាភ័យដែរប៉ុន្តែនាង​ម៉ារី​សុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុខចិត្តស្ដាប់នឹងធ្វើតាមព្រះបន្ទូល​​របស់ព្រះអង្គហើយនេះអត្ថបទព្រះគម្ពីរដំណឹងល្អក្នុងថ្ងៃនេះយើងឃើញថា នាងម៉ារី​សុខ​ចិត្ត ប៉ុន្តែនាងម៉ារីមានគូរដណ្ដឹងម្នាក់ឈ្មោះយ៉ូសែបហើយនេះព្រះជាម្ចាស់ប្រោស​ប្រទានឱ្យនាងម៉ារីមានផ្ទៃពោះ ក៍ប៉ុន្តែលោកយ៉ូសែបដូចមិនចង់ទទួលនាងម៉ារីធ្វើជា​ភរិយាឡើយដោយសារនាងម៉ារីមានផ្ទៃពោះហើយ ប៉ុន្តែដោយសារព្រះវិញ្ញាណដ៍វិសុទ្ធ​បាន​បំភ្លឺ​លោក​យ៉ូសែប​ហើយលោកយ៉ូសែបព្រមយកនាងម៉ារីធ្វើជាភរិយា។ នាងនឹង​សម្រាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថាយេស៊ូ បុត្រមនុស្សនោះនឹង​សង្គ្រោះប្រជារាស្ត្រព្រះអង្គរួចពីបាបរបស់គេ ហើយនេះមានន័យថាគម្រោងការណ៍​របស់​ព្រះជាម្ចាស់បានជ្រើសរើសស្ត្រីម្នាក់ គម្រោងការណ៍របស់ព្រះជាម្ចាស់បាន​ជ្រើស​រើសបុរសម្នាក់ដើម្បីក្លាយទៅជាឪពុកនិងម្ដាយរបស់ព្រះយេស៊ូ ដែលយើងហៅថា​ក្រុមគ្រួសារដ៍វិសុទ្ធ។ ក្នុងអត្ថបទព្រះគម្ពីរគេបានសរសេរទៀតថា មើលស្ត្រីព្រហ្មចារី​នឹង​មានផ្ទៃពោះហើយសម្រាលបានបុត្រមួយដែលគេនាងថ្វាយព្រះនាមថា អេម៉ាណូ​អែល ពាក្យថា អេម់ាណូអែល មានន័យថា ព្រះជាម្ចាស់គង់នៅជាមួយ។

 

បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អា​ន ព្រះជាម្ចាស់បានឡគង់នៅជាមួយ​បង​ប្អូន ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណដ៍វិសុទ្ធ ប្រទានកម្លាំង សេចក្ដីសង្ឃឹម អំណរសប្បាយឱ្យយើងម្នាក់ទោះបីមានពេលខ្លះយើងជួបទុក្ខលំបាក ពេលខ្លះយើងឈឺ​ពេលខ្លះយើងកើតទុក្ខព្រួយ​​ ពេលខ្លះយើងមានម្ហូបអាហារ​ ពេលខ្លះយើងអត់មាន​ម្ហូបអាហារ ពេលខ្លះយើងមានការងារធ្វើ ពេលខ្លះយើងអត់មានការងារធ្វើ នៅក្នុង​ពេលនោះព្រះជាម្ចាស់គង់នៅជាមួយយើង​ ទាំងយើងមានអំណរសប្បាយ ទាំងយើង​មាន​ទុក្ខព្រួយ។ កុំឱ្យយើងភ័យខ្លាចដូចនាងម៉ារី ប៉ុន្តែនាងម៉ារីអត់បានភ័យខ្លាចទេ នាងម៉ារីសុខចិត្តស្ដាប់ ម៉ារីសុខចិត្តធ្វើតាម។

 

បងប្អូនជាទីស្រលាញ់បងប្អូនជាទីគោរពរាប់អាន យុវជន យុវនារី ចូរឱ្យយើងចេះបើក​ដួងចិត្តរបស់យើងដើម្បីឆ្លើយតបទៅព្រះជាម្ចាស់ដែលត្រាស់ហៅយើងម្នាក់ៗ ព្រះអង្គ​បាន​ស្គាល់​ឈ្មោះរបស់យើង ឈ្មោះក ឈ្មោះខ ឈ្មោះគ ឈ្មោះឃ ព្រះអង្គបានត្រាស់​ហៅ​យើងឱ្យជាតួអង្គមួយដ៍សំខាន់នៅក្នុងសង្គមរបស់ នឹងនៅក្នុងព្រះសហគមន៍របស់​យើងឱ្យយើងក្លាយទៅជាអំបិលដ៍មានរសជាតិប្រៃនៅក្នុងសង្គមរបស់យើង ឱ្យយើង​ក្លាយ​ទៅជាពន្លឺដើម្បីបំភ្លឺសេចក្ដីងងឹតនៅក្នុងសង្គមរបស់យើង មិនតែប៉ុណ្ណោះយើង​ក្លាយ​ទៅជាអំបិលនៅក្នុងក្រុមគ្រួសារ​របស់យើង ដើម្បីឱ្យក្រុមគ្រួសាររបស់យើងមាន​កម្លាំង មានអំណរសប្បាយដោយសារព្រះវិញ្ញាណដ៍វិសុទ្ធដែលព្រះអង្គជួយការពារ ដែល​ព្រះអង្គជួយផ្ដល់សេចក្ដីសង្ឃឹម នឹងព្រះអង្គជួយផ្ដល់អំណរសប្បាយឱ្យកប់ជ្រៅ​នៅក្នុង​ជីវិតរបស់យើងជាគ្រីស្តបរិស័ទ ហេតុនេះចូរឱ្យស្ដាប់ ស្ដាប់ហើយរិះគិត​ពិចារណា​ ពិចារណាហើយធ្វើតាមដូចនាងម៉ារីដែលសុខចិត្តនិយាយថាខ្ញុំជាអ្នកបម្រើ​របស់​ព្រះអម្ចាស់ សូមឱ្យសម្រេចបានតាមព្រះហឬទ័យរបស់ព្រះអង្គផងចុះ ហេតុនេះ​ហើយ​នៅ​ពេល​នោះមានអេម៉ាណូអែលដែលព្រះជាម្ចាស់គង់នៅជាមួយយើង គ្រប់​ពេល​វេលា គ្រប់វិនាទី គ្រប់អំណរសប្បាយ នឹងគ្រប់ទុក្ខលំបាករបស់យើង។​ «អេម៉ាណូអែល ព្រះជាម្ចាស់គង់ជាមួយអ្នក» អាម៉ែន៕