លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ
លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រីគឹជាធុរជន និងអ្នកនយោបាយថៃ។ ជាប្រធានគណបក្សភឿថៃ ចាប់តាំងពីឆ្នាំ២០២៣ លោកស្រីបានក្លាយជានាយករដ្ឋមន្រ្តីថៃចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រា លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា បានចូលប្រឡូកក្នុងឆាកនយោបាយថៃនៅឆ្នាំ២០២១ នៅក្នុងគណបក្ស ថៃរ៉ាក់ថៃ បន្ទាប់មកគណបក្ស ប៉ាឡាង ប្រាចាជន។
សម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិថៃ ឆ្នាំ២០២៣ លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា គឺស្ថិតនៅក្នុងចំណោមបេក្ខភាពដ៏សំខាន់នៃគណបក្សភឿថៃ សម្រាប់តំណែងជានាយករដ្ឋមន្រ្តី។ បន្ទាប់ពីការបរាជ័យធ្វើជាសមាជិកសម្ព័ន្ធមិត្តគណបក្សឆ្ពោះទៅមុខ ដែលជាគណបក្សឈ្នះឆ្នោត គណបក្សលោកស្រីបានចាប់ដៃជាមួយអតីតគណបក្សនានានៃសម្ព័ន្ធភាពភាព ដែលគាំទ្រដោយក្រុមយោធា និងឈានទៅដល់ការបោះឆ្នោតឲ្យលោកស្រេតថា តាវីស៊ីន ជានាយករដ្ឋមន្រ្តីនៅចុងខែសីហា។ បន្ទាប់មកលោកថាវីស៊ីន បានតែងតាំងលោកស្រីជាអនុប្រធាន បន្ទាប់មកទៀតជាប្រធាននៃគណកម្មាធិការជាតិនៃយុទ្ធសាស្រ្តអំណាចទន់។
បន្ទាប់ពីការដកតំណែងលោកស្រេតថា ថាវីស៊ីន ដោយតុលាការធម្មនុញ្ញថៃ លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា ឈានទៅកាន់បេក្ខភាពជាថ្មីសម្រាប់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៤។ លោកស្រីត្រូវបានជាប់ឆ្នោត និងត្រូវតែងតាំងនៅថ្ងៃទី១៦ ខែសីហា ជាប្រមុខរដ្ឋាភិបាលថៃចេញពីការបោះឆ្នោតរបស់សមាជិកសភាតំណាងរាស្រ្ត។ លោកស្រីត្រូវបានតែងតាំងជាផ្លូវការជានាយករដ្ឋមន្រ្តីថៃ ដោយស្តេចរ៉ាម៉ាទី១០ នៅ២ថ្ងៃក្រោយមក។
លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រាត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ២០០៦។
លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា ធ្លាប់បានចំណាយពេលសិក្សានៅសាលាកាតូលិក សាំង ចូសេព បន្ទាប់មកនៅសាលា ម៉ាធើ តៃ នៅទីក្រុងបាងកក។
លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រាបានចូលរៀននៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ នៃសកលវិទ្យាល័យ ជូឡាឡុងកន ហើយបានទទួលបរិញ្ញាបត្រសិល្បៈ ក្នុងវិទ្យាសាស្រ្តនយោបាយ។ បន្ទាប់មកលោកស្រីបន្តការសិក្សានៅសកលវិទ្យាល័យ សឺរ៉ៃ នៅប្រទេសអង់គ្លេស ដែលជាកន្លែងដែលលោកស្រីទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្រ្ត ក្នុងការគ្រប់គ្រងសណ្ឋាគារអន្តរជាតិ។ បន្ទាប់មកលោកស្រីបានដឹកនាំសាខាសណ្ឋាគារនៃចក្រភពជំនួញគ្រួសាររហូតដល់ដំណាច់ឆ្នាំ២០២២។
នៅឆ្នាំ២០២២ លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា ត្រូវបានតែងតាំងជាប្រមុខគ្រួសារភឿថៃ ដែលធ្វើឲ្យលោកស្រីងាយស្រួលសម្រាប់ការតែងតាំងនៅឆ្នាំ២០២៣ ក្នុងនាមជាបេក្ខភាពនៃគណបក្សសម្រាប់ឈានទៅចាប់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនីតិបញ្ញត្តិ។
នៅដំណាច់ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការតែងតាំងលោកជុនឡាណាន់ ស្រ៊ីកែវ អតីតប្រធានគណបក្សភឿថៃ នៅក្នុងរដ្ឋាភិបាលរបស់លោកថាវីស៊ីន លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា ត្រូវបានបោះឆ្នោតធ្វើជាប្រធានគណបក្សភឿថៃ។ លោកស្រីគឺជាស្រ្តីទី១ ដែលកាន់កាប់មុខនាទីនេះ។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកស្រី ភែថុងថាន ស្ហ៊ីណាវ៉ាត្រា ត្រូវបានបោះឆ្នោតជានាយករដ្ឋមន្រ្តី បន្តពីលោកស្រេតថា ថាវីស៊ីន ដែលត្រូវដកតំណែងដោយតុលាការធម្មនុញ្ញ។ លោកស្រីបានក្លាយជាប្រមុខរដ្ឋាភិបាលថៃដែលក្មេងបំផុតនៃប្រវត្តិសាស្រ្តនៃប្រទេស ព្រមទាំងជាស្រ្តីទី២ ដែលកាន់តួនាទីនេះ បន្ទាប់ពីម្តាយមីងរបស់លោកស្រីដែលជានាយករដ្ឋមន្រ្តី គឺលោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត្រា ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។