លោកចូសេព ចន ថមស៊ុន អ្នករកឃើញអេឡិចត្រុងមុនគេ
លោកចូសេព ចន ថមស៊ុន កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៨៥៦ និងទទួលមរណភាពនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៤០។ លោកគឺជាអ្នករូបវិទូជនជាតិអង់គ្លេស ដ៏ល្បី។
លោកចូសេព ចន ថមស៊ុន ជាអ្នករកឃើញអេឡិចត្រុង ព្រមទាំងអ៊ីសូតូប និងបង្កើតតិចនិចពិនិត្យ និងកំណត់អត្តសញ្ញាណមូឡេគុល ដែលត្រូវបានប្រើសឹងតែនៅគ្រប់វិស័យវិទ្យាសាស្រ្ត។ លោកបានធ្វើការវិភាគការរីកសាយភាយប្រព័ន្ធបញ្ជារលកនៅក្នុងរូបវិទ្យាផងដែរ។
លោកចូសេព ចន ថមស៊ុន បានទទួលពានរង្វាន់ណូបែលរូបវិទ្យានៅឆ្នាំ១៩០៦ សម្រាប់ការស្រាវជ្រាវទ្រឹស្តី និងពិសោធន៍លើសមត្ថភាពរបស់លោហៈធាតុ ឬសូលុយស្យុងមួយក្នុងការផ្ទុកបន្ទុកអគ្គីសនី ឬឲ្យចរន្តឆ្លងកាត់នៅក្នុងឧស្ម័ន។
លោកចូសេព ចន ថមស៊ុន មានកំណើតពីឪពុកម្តាយ ដែលជាជនជាតិស្កុតឡេន នៅសង្កាត់ ជីថាម ហ៊ីល ជាយទីក្រុងម៉េនឆេស្ទើ ចក្រភពអង់គ្លេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៨៥៦។ នៅឆ្នាំ១៨៧០ លោកបានចាប់ផ្តើមការសិក្សាវិទ្យាសាស្រ្តនៅសកលវិទ្យាល័យម៉េនឆេស្ទ័រ ដែលនៅពេលនោះមានឈ្មោះថា សកលវិទ្យាល័យ អូវិន បន្ទាប់មកនៅឆ្នាំ១៨៧៦ លោកបានចូលរៀននៅសកលវិទ្យាល័យ ទ្រីនីធី នៅទីក្រុងខេមប្រ៊ីដ ចក្រភពអង់គ្លេស។
នៅឆ្នាំ១៩០២ លោកទទួលបានមេដាយ ហូហ្វ និងឆ្នាំ១៩០៦ ទទួលបានរង្វាន់ណូបែលរូបវិទ្យាសម្រាប់ការងាររបស់លោកអំពីសមត្ថភាពរបស់លោហៈធាតុ ឬសូលុយស្យុងមួយក្នុងការផ្ទុកបន្ទុកអគ្គីសនីនៃឧស្ម័ន និងនៅឆ្នាំ១៩១៤ មេដាយខូពឡី។ នៅឆ្នាំ១៩០៨ លោកចូសេព ចន ថមស៊ុន បានក្លាយជាសមាជិកពានរង្វាន់ អ័រដ្រ៍ ឌុយ ម៉េរីត និងមានឋានៈណាយ បាកឈឺឡើ (Knight Bachelor) នៅប្រទេសអង់គ្លេស ដែលផ្តល់សិទ្ធឲ្យលោកទទួលងារជា សៀ (Sir)។ លោកក៏ជាប្រធានសង្គមរាជាទីក្រុងឡុងសម្រាប់ការធ្វើឲ្យប្រសើរឡើងនៃចំណេះដឹងធម្មជាតិ ពីឆ្នាំ១៩១៦ ដល់ឆ្នាំ ១៩២០។
នៅឆ្នាំ១៨៩៧ លោកថមស៊ុន បានបញ្ជាក់ដោយសារធ្វើពិសោធន៍អំពីវត្តមាននៃអេឡិចត្រុង ដែលបានព្យាករកាលពីមុនដោយអ្នករូបវិទ្យាជនជាតិអៀឡង់ លោកចច ចនស្តុន ស្តុននី នៅឆ្នាំ១៨៧៤។ ការរកឃើញនេះគឺជាលទ្ធផលនៃការពិសោធន៍បន្តបន្ទាប់គ្នាជាច្រើន។
នៅឆ្នាំជាមួយគ្នា លោកបានប្រកាសអំពីគំរូអាតូម។ របបគំហើញនៃអេឡិចត្រុង ត្រូវបានប្រកាសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៨៩៧ នៅពីមុខវិទ្យាស្ថានភូមិន្ទអង់គ្លេស និងធ្វើឲ្យពិភពវិទ្យាសាស្រ្តចាប់អារម្មណ៍ជាខ្លាំង។ នៅឆ្នាំ១៩០៦ លោកថមស៊ុន បង្ហាញថា អាតូមអ៊ីដ្រូសែន មានអេឡិចត្រុងតែមួយទេ។ នៅជំនាន់នោះ ទ្រឹស្តីខ្លះ បានបង្ហាញថា វាមានអេឡិចត្រុងច្រើនវិលជុំវិញ។
នៅឆ្នាំ១៨៨៤ លោកថមស៊ុន ត្រូវបានបោះឆ្នោតជាប់ជាសមាជិកសង្គមរាជា និងក៏ត្រូវបានតែងតាំងជាប្រធានមន្ទីររូបវិទ្យាពិសោធន៍ ខាវេនឌីស្ហ (Cavendish) នៃសកលវិទ្យាល័យខេមប្រ៊ីច។
លោកចូសេព ចន ថមស៊ុន ត្រូវបានបោះឆ្នោតជាសមាជិកកិត្តិយសអន្តរជាតិនៃរដ្ឋបណ្ឌិតសភាអាម៉េរិកនៃសិល្បៈ និងវិទ្យាសាស្រ្ត នៅឆ្នាំ១៩០២។ នៅឆ្នាំ១៩០៣ លោកត្រូវបានបោះឆ្នោតជាសមាជិកអន្តរជាតិនៃសង្គមអាម៉េរិកទស្សនវិជ្ជា និងរដ្ឋបណ្ឌិតសភាជាតិវិទ្យាសាស្រ្តអាម៉េរិក។
នៅខែវិច្ឆិកា ឆ្នាំ១៩២៧ លោកចូសេព ចន ថមស៊ុន បានបើកសម្ពោធអគារថមស៊ុន ដែលដាក់ឈ្មោះជាកិត្តិយសដល់រូបលោក នៅសាលាឡី ទីក្រុងខេមប្រ៊ីច។ នៅរុក្ខវិថីជេជេ ថមស៊ុន នៅឯមណ្ឌលខាងលិចខេមប្រ៊ីចនៃសកលវិទ្យាល័យខេមប្រ៊ីច មូលនិធិអន្តរជាតិនៃតិកនិកពិនិត្យ និងកំណត់អត្តសញ្ញាញមូឡេគុល បានផ្តល់ជាមេដាយកិត្តិយសដល់លោកថមស៊ុន។