ព្យុះមេខឡា មកដល់ហើយ សូមប្រុងប្រយ័ត្ន !

បងប្អូនសូមលើកកំពស់ការប្រុងប្រយ័ត្នពីព្រោះសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តន៍ទៅជាព្យុះទី៧ហើយ ដោយវាមានឈ្មោះថា មេខឡា ហើយព្យុះនេះមានឥទ្ធិពលនៅអាងទន្លេមេគង្គនិងនៅសមុទ្រកម្ពុជាយើងដែរ ។

ក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងថា ពីថ្ងៃទី ២១ ដល់ ២៦ ខែមិថុនា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវបោកបក់របស់ព្យុះនេះទេ ដូច្នេះវាជាសំណាងជាថ្មីទៀតហើយសម្រាប់កម្ពុជាយើង ប៉ុន្តែក៏កុំធ្វេសប្រហែសឲ្យសោះ ពីព្រោះអាកាសធាតុប្រែប្រួលលឿនណាស់ ។ 

ដោយសារតែវាមានឥទ្ធិពលនៅសមុទ្រកម្ពុជា ក្រសួងបានអះអាងថា កម្រិតកំពស់ទឹករលកអាចកើនឡើងរហូតដល់ទៅ ១,៧៥ ម៉ែត្រ ហើយតំបន់មាត់សមុទ្រ ដែលមានកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយនឹងខ្យល់កន្រ្តាក់និងផ្គរលាន់រន្ទះ គ្រប់ដណ្តប់នៅលើផ្ទៃដីដល់ទៅ ៤០ភាគរយ ។​

ដោយឡែកនៅតំបន់ទំនាបកណ្តាលគឺអាចមានបាតុភូតភ្លៀងធ្លាក់ ជាមួយនឹងខ្យល់កន្រ្តាក់និងផ្គរលាន់រន្ទះ គ្រប់ដណ្តប់នៅលើផ្ទៃដីត្រឹមតែ៣០ភាគរយ  ហើយតំបន់ខ្ពងរាប គឺអាចនឹងកើតមានបាតុភូតទាំងនេះរង្វង់ ២០ភាគរយដែរ ។

នៅក្រោមឥទ្ធិពលនេះព្យុះទី៧ នេះ ក្រសួងបានរំលឹកនិងជូនដំណឹងដល់ពលរដ្ឋឲ្យយកចិត្តទុកដាក់លើ បាតុភូតភ្លៀង ផ្គររន្ទះ និង​ខ្យល់កន្រ្តាក់ ហើយអ្នកធ្វើដំណើរតាមផ្លូវទឹកសូមលើកកំពស់កាប្រុងប្រយ័ត្ន ។​

តាមការជូនដំណឹងរបស់ក្រសួងឥទ្ធិពលនៃព្យុះទី៧ ឫ មេខឡានេះ មិនជះឥទ្ធិពល ធ្ងន់ធ្ងរដល់កម្ពុជាទេ ប៉ុន្តែក៏មិនអាចធ្វើសប្រហែសឫមើលស្រាលការព្យាករណ៍ ។ ដើម្បីកុំអោយមានហានិភ័យផ្សេងៗ គឺមានការតែការប្រុងប្រយ័ត្ន និង ត្រៀមបង្ការគឺជារឿងយើងអាចធានារភាពជាម្ចាស់ នៃបញ្ហា ហើយយើងអាចរួមគញនាដោះស្រាយដោយសមស្រប ។

ជារួមមក ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងបោកបក់នៃព្យុះទី៧ ឈ្មោះ មេខឡា នេះក៏ដោយ ក៏ឥទ្ធិពលរបស់វានៅតែអាចបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុទ្រខ្ពស់នៅតំបន់មួយចំនួន ជាពិសេសតំបន់មាត់សមុទ្រ។ នៅក្នុងស្ថានភាពបែបនេះប្រជាពលរដ្ឋគ្រប់រូបគួរតែបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុពីស្ថាប័នជំនាញ និងលើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច ដើម្បីកាត់បន្ថយហានិភ័យ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ខ្លួន។ ការត្រៀមខ្លួនជាមុន និងការមិនធ្វេសប្រហែស គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការ និងទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមានពីគ្រោះធម្មជាតិ។

Daily Program

Livesteam thumbnail