បើបានប្រព័ន្ធអ៊ិនធឺណិត ៥ G ក៏ល្អ ប៉ុន្តែពេលនេះ សុំឲ្យ៤Gដើរឲ្យស្រួលហើយបរិបូរណ៌សិន

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវា ៥G ចាប់ពីឆ្នាំ២០២៦តទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានពលរដ្ឋ ជាច្រើនបានលើកឡើងថា កុំអាលដល់ ៥G អីសុំអោយ សេវាកម្ម G ដែលកំពុងតែប្រើដើរឲ្យស្រួលនិង ទូលំទូលាយទៅបានហើយ។

ជាការពិត បើប្រៀបធៀបនឹងពីមុនល្បឿនអ៊ីនធើណែតនៅក្នុងស្រុកយើង គឺប្រសើរជាងមុនមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្រិតនិងដែនកំណត់នៃសេវា គឺនៅតែជាបញ្ហា ពោលគឺគ្រាន់តែប្រសើរជាងមុនបន្តិចប៉ុណ្ណោះ។

នៅលើទូរស័ព្ទដៃសព្វថ្ងៃនេះ គឺកំពុងតែដាក់ឲ្យប្រើប្រាស់សេវា៤Gនេះគ្រប់ប្រព័ន្ធ ប៉ុន្តែបញ្ហារបស់វា គឺពេលចូលទៅក្នុងកន្លែងនានា រួមទាំងផ្ទះគឺនៅតែគ្មានសេវាទូរស័ព្ទដដែល ឬមានដែរ តែប្រផិតប្រផើយ។

នៅក្នុងករណីចង់ទំនាក់ទំនង គឺពលរដ្ឋនៅតែបន្តកាន់ទូរស័ព្ទដើររកសេវានៅឡើយទេ នោះហើយជាបញ្ហា។ ស្ថានភាពនេះគឺនៅទីក្រុងភ្នំពេញ ប៉ុន្តែនៅតាមជនបទរឹតតែជាបញ្ហាផងដែរ ដោយកន្លែងខ្លះពលរដ្ឋទាល់តែទៅកន្លែងវាល ទើបពួកគេអាចប្រើប្រាស់សេវាទូរស័ព្ទនិងអ៊ីនធើណែត៤Gនេះបាន។

ទាក់ទងនឹងការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើតម្លើងប្រព័ន្ធ៥Gនេះក៏តម្លើងចុះ ប៉ុន្តែគួរតែកែសម្រួលនិងពង្រឹងសេវាកម្មទូរស័ព្ទ និង អ៊ីនធើណែតជូនពលរដ្ឋតាមសេវាទូរស័ព្ទ និងដំណើរការដោយប្រព័ន្ធដែលមានស្រាប់ឲ្យបានស្រួលផង កុំអោយសេវាមានតែនៅលើផ្លូវ តែដើរចូលផ្ទះបន្តិចរកទំនាក់ទំនងមិនកើត។

សរុបទៅយើងខ្ញុំគិតថា ប្រសិនបើតម្លើង៥Gគឺតម្លើងចុះ គឺសម្រាប់កន្លែងណាដែលចាំបាច់ប្រើ ជាពិសេសគឺស្ថាប័នជំនាញៗដែលត្រូវការដើម្បីបម្រើផលប្រយោជន៍ជាតិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋគួរតែពង្រឹងសេវា៤G នេះឲ្យតែគ្រប់ហើយដើរឲ្យស្រួល មានគ្រប់កន្លែងទៅបានហើយ។ ពេលនេះពលរដ្ឋចង់ប្រើទាល់តែដើររកសេវា ហើយបើដាក់៥G​ហើយ ពលរដ្ឋនៅកាន់ទូរស័ព្ទដើររកសេវានេះដដែលមិនបាច់ទេ គឺនៅអាចាស់ហើយពង្រីកលទ្ធភាពបណ្តាញផ្គត់ផ្គង់សេវានេះប្រសើរជាងទៅ​បានហើយ៕

 

Daily Program

Livesteam thumbnail