បងប្អូនជនភៀសសឹកពេលវិលលំនៅស្ថានវិញសូមលើកកំពស់ការប្រុងប្រយ័ត្នកាកសំណាល់យុទ្ធភ័ណ្ឌ!

ក្រោយពេលដែលកម្ពុជានិងថៃបានកំពុងតែអនុវត្តបទឈប់បាញ់បានប្រមាណជា ៥ថ្ងៃកន្លងទៅនេះបងប្អូនជនភៀសសឹកមួយចំនួនបានវិលត្រឡប់ទៅស្រុកភូមិកន្លែងរស់នៅរបស់ពួកគេវិញជាបណ្តើៗ ។ យើងខ្ញុំសូមជូនពរបងប្អូនកុំអោយជួបបញ្ហាបែបនេះជាថ្មី ប៉ុន្តែទន្ទឹមនឹងនោះក៏សូមប្រុងប្រយ័ត្នចំពោះសំណល់នៃសព្វាវុធនៅក្នុងអំឡុងពេលប៉ះទង្គិច។​

មកដល់ពេលនេះតាមសេចក្តីរាយការណ៍បងប្អូនជនភៀសសឹកបានចាកចេញពីជំរុំសុវត្ថិភាពប្រមាណជា​ជាង១សែននាក់ហើយ ហើយបងប្អូនដែលនៅសេសសល់ខ្លះ​មានប្រមាណជា ជាង ជាង​៤សែននាក់ទៀត បានកំពុងតែត្រៀមចាកចេញជាបន្តបន្ទាប់ ទៅលំនៅស្ថានរបស់ពួកគេវិញ។

យើងដឹងថា ពេលបងប្អូនបានទៅដល់លំនៅស្ថានវិញ បងប្អូនខ្លះប្រាកដជាយំលែងចេញ ពីព្រោះលំនៅស្ថាននិងទ្រព្យសម្បត្តិពួកគេត្រូវបានបំផ្លិចបំផ្លាញ់អស់  ជាហេតុបណ្តាលឲ្យពូកគេត្រូវចាប់ផ្តើមឡើងវិញ ហើយខ្លះរងការខូចខាតក៏ជួសជុល តាមជាក់ស្តែង។​

នេះគឺជារឿងដែលឈឺចាប់បំផុត ហើយដើម្បីកុំអោយជីវិតកាន់តែឈឺចាប់បន្ថែមទៀតនោះ​នៅពេលដែលបងប្អូនវិលត្រឡប់ទៅវិញ​សូមមលើ និង អប់រំ ណែនាំប្រាប់កូនចៅ​ ហើយខ្លួនយើងក៏ត្រូវតែប្រុងប្រយ័ត្ន នូវគ្រោះថ្នាក់នៃការផ្ទុះសំណល់នៃសព្វវុធទាំងនោះ។

យើងដឹងថា អំឡុងពេលផ្ទុះអាវុធ២១ថ្ងៃកន្លងមកនេះ ថៃបានប្រើប្រាស់អាវុធគ្រោះថ្នាក់ជាច្រើនតាំងពីគ្រប់បែកចង្កោមដែលគ្រោះថ្នាក់បំផុតសម្រាប់ជនស៊ីវិលនិងពលរដ្ឋ ។​ នៅពេលធ្វើដំណើរតាមផ្លូវក្តី​ នៅក្នុងតាមចំការ​ក្តី គឺសូម្បីតែផ្ទះពេលឃើញវត្ថុប្លែកៗ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរនិងអ្នកជំនាញ។

នៅពេលដែលជួបប្រទះថា វត្ថុប្លែកៗ ក្រៅពីនោះយើងក៏ធ្វើសញ្ញា ហើយចែករំលែកព័ត៌មានគ្នា ដើម្បីឲ្យអ្នកដ៏ទៃលើកកំពស់ការប្រុងប្រយ័ត្នដែរ ។ សូមកុំព្យាយាមប៉ះពាល់វត្ថុដែលជំនាញមិនទាន់បន្សាបវាគ្រោះថ្នាក់។

សំណល់នៃការប៉ះទង្គិចនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយយោធាថៃបានប្រើប្រាស់ច្រើនណាស់ ដែលចាំបាច់ត្រូវតែធ្វើការបោសជាបន្ទាន់ ។ យើងដឹងថា ទំហំនៃជម្លោះប្រដាប់អាវុធគឺធំ ហើយសមរភូមិក៏ច្រើនទីតាំង ខណៈដែលយោធាថៃបានបាញ់ប្រហារមកគឺច្រើនប្រភេទ ហើយសុទ្ធតែគ្រោះថ្នាក់។​

សរុបទៅយើងដឹងថា មកដល់ពេលនេះអ្នកជំនាញបោសសំអាចមីនកម្ពុជាបានបញ្ជូនមន្រ្តីជំនាញដើរបោសសំអាតសំណល់នៃគ្រឿងផ្ទុះនេះជាបន្តបន្ទាប់ហើយ ប៉ុន្តែមន្រ្តីមានកំណត់ ហើយការបោសសំអាតក៏មានផ្ទៃដីធំទូលាយ ដូច្នេះមានតែចាំ ហើយទន្ទឹមនឹងការរង់ថាំនេះ​ការប្រុងប្រយ័ត្នក៏គួរលើកកំពស់ដោយខ្លយនឯងផងដែរ៕

 

Daily Program

Livesteam thumbnail