តើសុខទុក្ខបងប្អូនវីរកងទ័ព១៨នាក់យ៉ាងណាទៅហើយពេលនេះ?

ដូចដែលក្រសួងការពារជាតិបានប្រកាសថ្ងៃនេះជា ថ្ងៃទី៧១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូបដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេដដែល ខណៈដែលក្រុមគ្រួសារនិងញាតិមិត្តរបស់ពួកគេនៅតែអន្ទះសារទន្ទឹងរង់ចាំការវិលប្រឡប់របស់ពួកគេមកវិញ។
នៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងខ្ញុំសូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និង អាជ្ញាធរគ្រប់លំដាប់បន្ត អំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
តើភាគីថៃរក្សាទុកពួកគេទាំង១៨នាក់ដើម្បីអ្វី ខណៈពេលនេះភាគីទាំងពីរបានកំពុងតែអនុវត្តបទឈប់បាញ់ហើយស្ថានភាពព្រំដែនទោះបីជានៅមានភាពតានតឹង ទំនាស់មិនទាន់ដោះស្រាយ ប៉ុន្តែភាគីទាំងពីរក៏បានកំពុងតែអនុវត្តបទឈប់បាញ់។
នៅក្នុងនាមជាអ្នករង់ចាំ៧១ថ្ងៃ ដូចជា៧១ឆ្នាំដូច្នេះដែរ។ ពួកគេមិនបានប្រពឹត្តកំហុសអ្វីទាំងអស់ ហេតុអ្វីបានជាបន្តឃុំឃាំងពួកគេធ្វើអ្វីទៀត ហើយតើភាគីថៃចង់ដាក់ឲ្យពួកគេនៅក្រោមការគ្រប់គ្រងដែលមិនមានសេរីភាព បែកពីប្រពន្ធពីកូន ពីក្រុមគ្រួសារបស់ពួកគេធ្វើអ្វីបន្តទៀត។
នៅក្នុងករណីបែបនេះ សូមផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីសុខទុក្ខពួកគេមកខាងកម្ពុជា ដើម្បីយកទៅជំរាបព័ត៌មានដល់គ្រួសារមកសាច់ញាតិពួកគេខ្លះផង ដើម្បីកុំអោយក្រុមគ្រួសារពួកគេបន្តឈឺចាប់រង់ចាំពេលវេលានៃការវិលត្រឡប់របស់ពូកគេដោយគ្មានដំណឹង។
សូមភាគីថៃកុំឃាត់ខ្លួនពួកគេ ហើយឃុំឃាំងពួកគេបន្តទៀតអី ហើយប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសូមកុំបំភ្លេចពួកគេ ហើយបន្តការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិ ដែលបានកំពុងតែធ្វើកិច្ចខិតខំប្រឹងប្រែងតាមគ្រប់យន្តការនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយខិតខំអត់ធ្មត់គ្រប់យ៉ាង ដើម្បីសន្តិភាពនិងប្រក្រតីភាពរវាងប្រទេសទាំងពីរ។
នៅក្នុងនាមជាពលរដ្ឋនៅក្នុងដំណាក់កាលនេះ សូមបន្តចូលរួមជាមួយនឹង រាជរដ្ឋាភិបាលដែលបាន កំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងពួកគមកវិញ ឱ្យបានឆាប់ និងដោយសុខសុវត្ថិភាព។ សូមកុំបំភ្លេចពួកគេ !
Daily Program
