ជីវិតជាគូ ! ទាមទារច្រើនយ៉ាងដែរទើបការចាប់ដៃគ្នាដល់ចាស់ស្លាប់រៀងខ្លួន

ជីវិតជាគូដែលជោគជ័យនៅក្នុងសង្គមខ្មែរយើងមានច្រើនណាស់ ហើយមកដល់ពេលនេះ ក៏នៅតែមានអ្នកខ្លះបានចាប់ដៃជាមួយគ្នាកសាងគ្រួសារដោយមិនចាំបាច់មានពិធីអ្វីធំដុំផង គឺសំខាន់ចេះយោគយល់ ចេះឲ្យតម្លៃគ្នា ទៅវិញទៅមក។
មកដល់ពេលនេះជីវិតជាគូដែលជោគជ័យ គេថា ទាល់តែមានលុយមានទ្រព្យសម្បត្តិ ទើបអាចនៅជាមួយគ្នាចាស់ព្រឹទ្ធចាស់ព្រេង។ លុយនិងទ្រព្យសម្បត្តិនេះសំខាន់បំផុត ប៉ុន្តែអ្នកខ្លះឲ្យតម្លៃលើលុយសម្បត្តិនេះមធ្យមទេ តែងំខ្លាំងគឺទាមទារសម្រស់និងភាពស្រស់សង្ហា។ ហើយអ្នកខ្លះទៀតគេសម្លឹងលើសមត្ថភាព មានចំណេះមានប្រាជ្ញា។ រីឯខ្លះទៀតមិនដាច់ខាតទេ គឺអោយតម្លៃលើដៃគូមធ្យម តែសម្លឹងរកនរណាដែលចេះយល់ចិត្តស្មោះត្រង់ ចេះជួយចេះអោយតម្លៃ ចេះដឹងទុក្ខធុរៈ។
នៅក្នុងការរស់នៅជីវិតគ្រួសារតម្រូវការទាំងប៉ុន្មានចំណុចខាងលើគឺសុទ្ធតែចាំបាច់ទាំងអស់ ប៉ុន្តែកត្តាសំខាន់បំផុត ហើយអាចឲ្យជីវិតជាគូនៅជាមួយគ្នាចាស់ព្រឹទ្ធចាស់ព្រេង ស្រលាញ់គ្នាដល់កោងខ្នងនិងអស់ជីវិតរៀងៗខ្លួន គឺដៃគូណា ដែលអោយតម្លៃលើអ្នកណា ដែលមិនអាត្មានិយម ចេះដឹងទុក្ខធុរៈ ចេះយកអាសារគ្នា និង ជួយគ្នា។ ពេលខ្លះបុរសអាចខិលបន្តិច ប៉ុន្តែបើខាងស្រីចេះយល់ចេះអធ្យាស្រ័យក៏ម្យ៉ាង។ បុរសនិងស្រ្តីដែលរស់នៅជាមួយគ្នាដ៏សមប្រកប គឺកុំបែងចែកតួនាទីគ្នាដាច់ស្រឡះខ្លាំងពេក។ នៅក្នុងជីវិតជាគូ គឺគួរតែចេះជួយគ្នាមួយដៃមួយជើង។
បុរសនិងស្រ្តីដែលមានសេចក្តីសុខពិតប្រាកដគឺភាគីទាំងសងខាងគឺមិនមើលបំណាំគ្នា មិនបែងចែកតួនាទីនិងភារកិច្ច។ ជួយនេះជួយនោះ ហើយកុំច្រណែនគ្នា ពោលគឺ កិច្ចការនៅក្នុងផ្ទះគឺគួរតែធ្វើទាំងអស់គ្នា ដើម្បីឲ្យកន្លែងដែលយើងរស់នៅពោរពេញដោយស្នាមញញឹម។
បើជីវិតជាគូទោះជាយើងចាប់ដៃគ្នាហើយមានទ្រព្យមានយសស័ក្តិ មានរូបសម្បត្តិល្អល្អះយ៉ាងណាក៏ដោយ បើខ្វះការយោគយល់ អធ្យាស្រ័យ ការចេះជួយទុក្ខធុរៈ មិនដឹងសុខទុក្ខគ្នាគឺជីវិតជាគូនឹងអស់ន័យ ហើយបានត្រឹមតែសោកានេះឯង។ ការចាប់ដៃគ្មាជាគូនេះ គឺសំខាន់ផ្តល់តម្លៃ គោរពគ្នាទៅវិញទៅមក ហើយមិនប្រកាន់ថា អ្នកទាំងពីរបានរៀបការឬមិនរៀបការត្រឹមត្រូវក៏ដោយ។
សរុបទៅសូមយល់ចំណុចនេះ ហើយអ្នកដែលកំពុងតែមើលចិត្តមើលថ្លើមគ្នា គឺគួរតែកុំសម្លឹងតែរឿងរូបសម្បត្តិ ទ្រព្យធន សំខាន់គឺបុគ្គលដែលយើងកំពុងតែមើលចិត្តគ្នានោះគឺមាន ទស្សនៈនិងសកម្មភាព ដែលយើងអាចរស់នៅ ចុះសម្រុងគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក៕
Daily Program
