កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ប្រទេសប៉ាគីស្ថានបានវាយប្រហារទម្លាក់គ្រាប់លើទីក្រុងកាប៊ុល។ រដ្ឋាភិបាលអាហ្វហ្គាសនីស្ថានបានចោទប្រកាន់ប្រទេសនេះថា បានសម្លាប់ជនស៊ីវិលជាច្រើននៅក្នុងមជ្ឈមណ្ឌលព្យាបាលអ្នកញៀនថ្នាំ។ មានមនុស្សរាប់សិបនាក់ បានស្លាប់ និងរងរបួសនៅចំកណ្តាលសំណល់បាក់បែក។ ទីក្រុងឥស្លាមម៉ាបាត បានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើគោលដៅយោធា និងក្រុមភេរវករ។