​ធនាគារ​ពិភពលោក​អនុម័ត​ថវិកា​បន្ថែមចំនួន​ ​៧​៩​,​៥​ ​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​លើក​ក​ម្ពស់​​​ការអប់រំ​ ​នៅ​កម្ពុជា​

​ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក​ ​នៅ​ថ្ងៃនេះ​ ​បាន​អនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន​ ​៧​៩​,​៥​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការពង្រីក​សកម្មភាព​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ ​ក្នុង​គោល​ ​ដៅ​លើក​ក​ម្ពស់​លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ ​បាន​ឱ្យ​ដឹង​ថា​ ​មូលនិធិ​ថ្មី​នេះ​នឹង​ត្រូវ​បាន​យកទៅ​ប្រើប្រាស់​ដើម្បី​ពង្រីក​គម្រោង​កែ​លម្អ​ការអប់រំ​ទូទៅ​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ ​ពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ជាមួយ​កញ្ចប់​ហិរញ្ញប្បទាន​លើកដំបូង​ចំនួន​ ​៦​៩​,​២​៥​លាន​ដុល្លារ​អាមេរិក​។​

ប្រភព​ដដែល​បាន​បន្ត​ថា​ ​កញ្ចប់​ហិរញ្ញប្បទាន​ ​បន្ថែម​នេះ​មាន​ឥណទាន​ចំនួន​ ​៦​០​លាន​ដុល្លារ​អាមេរិក​ពី​ ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ ​ដែល​ជា​មូលនិធិ​របស់​ធនាគារ​ពិភព​ ​លោក​សម្រាប់​ជួយ​ជន​ខ្វះខាត​បំផុត​ ​និង​ជំនួយ​ចំនួន​ ​១​៩​,​៥​លាន​ដុល្លារ​ផ្សេងទៀត​ពី​អង្គការ​ ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​។​

លោកស្រី​ ​ម៉ា​រី​យ៉ា​ម​ ​សាលី​ម​ ​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​ ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការពង្រីក​លទ្ធភាព​ទទួល​បាន​ការអប់រំ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ប៉ុន្តែ​អ្វី​ដែល​នៅតែ​ ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​នោះ​ ​គឺ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​នៅ​មាន​ក​ម្រិ​ត​ទាប​ ​ហើយ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកប​ ​ដោយ​គុណភាព​ក៏​នៅខ្វះ​សមធម៌​ដែរ​។​

លោកស្រី​និយាយ​បន្ថែម​ទៀត​ថា​ ​៖​ ​«​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​នេះ​គឺ​ដើម្បី​ពង្រឹង​ ​ថែមទៀត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ភាព​ក្រីក្រ​ក្នុង​ការសិក្សា​ ​និង​កសាង​មូលធន​មនុស្ស​ដែល​ចាំបាច់​សម្រាប់​ ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​»​។​

កញ្ចប់​ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹង​ពង្រីក​សកម្មភាព​គម្រោង​ទៅកាន់​គ្រឹះស្ថាន​អប់រំ​ផ្សេងទៀត​នៅ​​ទូទាំង​ប្រទេស​ ​ក្នុង​នោះ​មាន​ ​អនុវិទ្យាល័យ​ចំនួន​ ​៥​០​០​, ​សាលាបឋមសិក្សា​ចំនួន​ ​១​០​០​០​ ​និង​សាលា​ម​ត្តេយ្យ​ចំនួន​ ​៩​០​។​

សកម្មភាព​សំខាន់​ៗ​រួម​មាន​៖​ ​ពង្រីក​ការ​គ្រប់គ្រង​តាម​សាលារៀន​នៅ​ក្នុង​សាលា​ផ្សេងទៀត​, ​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ថែម​ទៀត​សម្រាប់​គ្រូបង្រៀន​ ​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​សាលា​, ​សាងសង់​ ​និង​ជួសជុល​ថ្នាក់រៀន​ ​បន្ទប់ពិសោធន៍​ ​និង​អគារសិក្សា​បន្ថែម​ទៀត​ ​ក្រោម​ការរចនា​ដែល​ធន់​នឹង​អាកាសធាតុ​។​ ​សាកល្បង​ដាក់​ឱ្យ​ប្រើ​បច្ចេកវិទ្យា​អប់រំ​ ​ដើម្បី​បង្កើន​ម៉ោង​សិក្សា​ប្រកបដោយ​គុណភាព​, ​ធ្វើ​ទំនើបកម្ម​សៀវភៅ​សិក្សា​ ​និង​បង្កើត​មគ្គុទ្ទេសក៍​គ្រូបង្រៀ​ន​​ស្របតាម​កម្មវិធីសិក្សា​ជាតិ​, ​ពង្រឹង​ការ​ធ្វើ​ផែនការ​ ​ការ​ត្រួតពិនិត្យ​ ​និង​ការ​វាយ​តម្លៃ​ ​នៅ​តាម​នីមួយៗ​។

​គម្រោង​នេះ​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​បង្ក​ភាព​ងាយស្រួល​ដល់​កុមារ​មកពី​ក្រុម​ជួប​ការលំបាក​ ​គ្រួសារ​ក្រីក្រ​ ​ឬ​សហ​ ​គម​ន៍​ជនជាតិ​ដើម​ភាគតិច​ ​រួម​ទាំង​អ្នក​ដែល​នៅ​តំបន់​ដាច់ស្រ​យាល​ ​ឬ​រស់នៅ​ក្នុង​ពិការភាព​ ​ដើម្បី​បាន​ទៅ​សាលារៀន​ ​និង​ ​ទទួល​បានឱកាស​សិក្សា​ប្រកបដោយ​គុណភាព​។​

ចំណែក​ ​លោកស្រី​ ​L​aura​ ​F​r​i​gent​i​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​អង្គការ​ភាព​ ​ជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ ​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​កម្ពុជា​ក្នុង​ការពង្រីក​ការ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​ ​គុណភាព​ទៅដល់​កុមារ​ជាច្រើ​ន​ទៀត​ ​ជាពិសេស​កុមារ​ក្រីក្រ​បំផុត​។​

លោកស្រី​ថា​ ​៖​ ​«​មូលនិធិ​បន្ថែម​នេះ​នឹង​ផ្ដល់​ ​ជា​ឱកាស​សម្រាប់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ប្រព័ន្ធ​អប់រំ​ ​និង​ពន្លឿន​ការ​ងើបឡើង​វិញ​នៃ​ការសិក្សា​ ​បន្ទាប់ពី​មានការ​ ​ប៉ះពាល់​បង្ក​ដោយ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​»​៕

Daily Program

Livesteam thumbnail