ឯកអគ្គរាជទូត៖ ពន្លឺនៃព្រះគ្រីស្តភ្លឹចិញ្ចាចជានិច្ចទោះជានៅក្នុងអំឡុងពេលនៃសង្រ្គាម

លោកអគ្គអភិបាល វីសាល់ដាស កុលបូកាស (Visvaldas Kulbokas) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅអ៊ុយក្រែន បានមានប្រសាសន៍ថា ពន្លឺព្រះគ្រីស្តគឺនៅតែអាចបំភ្លឺគ្រីស្តបរិស័ទនៅក្នុ​ងប្រទេសនេះទោះជានៅក្នុងអំឡុងពេលនៃសង្រ្គាម។

លោកអគ្គអភិបាលបានមានប្រសាសន៍នៅក្នុងបទសម្ភាសជាមួយនឹងវ៉ាទីកង់ញូវនៅពេលថ្មីៗនេះថា សង្រ្គាមនៅអ៊ុយក្រែនមិនស្រាកស្រាន្តឡើយសូម្បីតែនៅក្នុងអំឡុងពេលនៃការរៀបចំពិធីបុណ្យព្រះយេស៊ូប្រសូត្រនិងឆ្លងឆ្នាំថ្មី ប៉ុន្តែរស្មីនៃពន្លឺព្រះគ្រីស្តគឺនៅតែអាចបំភ្លឺគ្រីស្តប​រិស័ទនៅក្នុងប្រទេសនេះបាន។​

លោកបានបន្តថា នៅពេលដែលគ្រីស្តបរិស័ទនៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែរៀបចំអំណរស​ប្បាយបុណ្យព្រះយេស៊ូប្រសូត្រ សម្លេងសឺរ៉ែនជាការជូនដំណឹងអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានបន្លឺឡើង។​

លោកបានបន្តទៀតថា រុស្ស៊ីបានបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល​ហើយភាពងងឹតនៅតែកើតមាននៅទីក្រុងមួយចំនូន ដែលរុស្ស៊ីបានវាយប្រហារដោយរួមទាំងទីក្រុងគៀវ និងខាគៀវ​ ប៉ុន្តែពន្លឺនៃអង្គព្រះគ្រី​ស្តគឺនៅតែអាចរះបំភ្លឺនៃភាពងងឹតនេះ ហើយពលរដ្ឋនៅក្នុងប្រទេសទាំងនេះគឺមិនមានអ្នកណាលើកឡើងនូវភាពភ័យខ្លាចឡើយ​។​

លោកបានមានប្រសាសន៍ថា ពួកគេនៅតែមានជំនឿលើព្រះជាម្ចាស់ ដូចដេល ព្រះយេស៊ូទ្រង់បានមានបន្ទូលថា មនុស្សជាតិសូមកុំ​ស្វែង​រក​សេចក្ដី​សុខ​ក្នុង​ពិភពលោកនេះ ព្រោះ​លោកីយ៍នៅលើលើពិតជា​មិន​អាច​ផ្ដល់​សេចក្តីសុខតាមការអធិដ្ឋាន ​បាន​ឡើយ ប៉ុន្តែមនុស្សជាតិអាចនឹង​ស្វែង​រក​សន្តិភាព​នៅ​ក្នុងព្រះហស្ថទាំងទ្វេររបស់ទ្រង់ ។​

នៅក្នុងបទសំភាសន៍នោះ លោកអគ្គអភិបាលបានមានប្រសាសន៍អំពីទំនាក់ទំនង និងការប្តេ ជ្ញាចិត្តនៅក្នុងការស្វះស្វែងរកសន្តិភាពរបស់សន្តអាសនៈនៅក្នុងប្រទេសអ៊ុយក្រែន​៕

Daily Program

Livesteam thumbnail