អ្នកវិទ្យាសាស្រ្តថា ការកំដៅចាប់ផ្តើមមើលឃើញហើយ

ចាប់តាំងបដិវត្តឧស្សាហ៍កម្មមកដល់ពេលនេះ ពិភពលោកបានឡើងកំដៅប្រហែល១.២ អង្សាសេ ហើយដោយសារតែការឡើងកំដៅបែបនេះ ប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោកមួយចំនួនកំពុងតែប្រែប្រួល។

លោក អាឡិច ភីហ្គោត (Alex Pigot) អ្នកវិទ្យាសាស្រ្តមួយរូបបានត្រូវវ៉ាទីកង់ដកស្រង់សំដីថា ភាវៈមានជីវិតជាច្រើនកំពុងបាត់ពីកន្លែងដែលមានអាកាសធាតុឡើងកំដៅខ្លាំង។

លោកបានបន្តថា ដោយសារតែបញ្ហានេះភាវៈមានជីវិតមួយចំនួនបានកំពុងតែបំលាស់ទីពីកន្លែងក្តៅទៅកន្លែងដែលសមស្រប ហើយខ្លះបាត់បង់តែម្តង ដូច្នេះហើយនៅពេលនេះអ្នកវិទ្យាសាស្រ្តកំពុងតែតាមដាមដំណើរវិវត្តន៍ទាំងនេះ។

លោកបានបន្តថា ៖ «យើងក៏កំពុងសង្កេតមើលការកែប្រែអាកប្បកិរិយានៃភាវៈទាំងនោះ ដោយសារសារពាង្គកាយនៃភាវរស់ទាំងនោះក៏កំពុងផ្លាស់ប្តូរ»។

យោងតាមអ្នកវិទ្យាសាស្ត្រ ការប្រែប្រួលអាកាសធាតុបានទទួលខុសត្រូវរួចហើយចំពោះការវិនាសផុតពូជជាសកលនៃភាវរស់មានជីវិត ផ្សេងៗជាច្រើនដែលមិនអាចបន្សាំបាន ។

អ្នកវិទ្យាសាស្រ្តរូបនោះបានបន្តថា ត្រឹមផែនដីឡើងកំដៅត្រឹម ១,២ ពិភពលោករងគ្រោះជាច្រើនរួចមកហើយ ចុះទម្រាំតែពិភពលោកប្រឈមមុខនឹងការឡើងកំដៅដល់ទៅ ២ អង្សាសេ ពិភពលោកនឹងប្រឈមហានិភ័យនៃការបាត់បង់ភាវៈមានជីវិតដល់ទៅ ជាង២០ ភាគរយពីផែនដី៕

Daily Program

Livesteam thumbnail