អ្នកភូមិប្រហែល ១៧០ នាក់ត្រូវសម្លាប់នៅប្រទេសបូគីណា ហ្វាសូ
មនុស្សប្រហែល ១៧០នាក់ត្រូវបានគេរាយការណ៍ថាបានត្រូវគេសម្លាប់យ៉ាងរង្គាលដោយពួកអ្នកបះបោរនៅប្រទេសបួគីណា ហ្វាសូ ( Burkina Faso) នៅអាហ្វ្រិក។
វ៉ាទីកង់ញូវបានរាយការណ៍ថា ករណីនេះបានកើតមានឡើងនៅពេលដែលក្រុមប្រដាប់អាវុធបានចូលទៅវាយប្រហារដោយគ្មានរើសមុខរួមទាំងស្រ្តីនិងកុមារនៅក្នុងភូមិចំនួន ៣ កាលពីចុងសប្តាហ៍កន្លងទៅ។
រដ្ឋអាជ្ញាសាធារណៈបានរាយការណ៍ពីការសម្លាប់នេះ ហើយបានអំពាវនាវឱ្យសាក្សីជួយស្វែងរកអ្នកដែលវាយប្រហារដែលកើតមានឡើងនៅក្នុងភូមិ កុំស៊ីហ្គា ( Komsilga) ភូមិ ណ័ឌីន (Nordin) និង ភូមិ សូរ៉ូ ( Soro)។
មកដល់ពេលនេះ គេមិនដឹងថាក្រុមណានៅពីក្រោយការវាយប្រហារនោះទេ ដោយឡែកមេទ័ពនៅប្រទេសនេះបានព្រមានពីការកើនឡើងនូវហានិភ័យនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរួមទាំងការវាយប្រហារលើ ទីក្រុងផងដែរ។
កងទ័ពរបស់ប្រទេសនេះបានដណ្តើមអំណាចនៅឆ្នាំ ២ឥ២២ ប៉ុន្តែច្រើនជាងមួយភាគបីនៃប្រទេស ត្រូវបានគ្រប់គ្រងដោយពួកបះបោរ៕