អ្នកភូមិដល់ទៅ២២០នាក់ត្រូវបានគេសម្លាប់យ៉ាងរង្គាលនៅប្រទេសមួយនៅអាហ្រ្វិក
អ្នកភូមិជាង២២០នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់យ៉ាងរង្គាល រហូតដល់ ករណីនេះបានទាក់ទាញចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាហ្រ្វិក ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ករណីសម្លាប់មនុស្សយ៉ាងរង្គាលបែបនេះ គឺត្រូវបានគេកើតឡើងនៅក្នុងប្រទេសបួគីណាហ្វាសូ។
ពាក់ព័ន្ធនឹងការសម្លាប់មនុស្សយ៉ាងរង្គាលនេះ ត្រូវបាន អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ជនស៊ីវិលជាង ២២០នាក់នេះ ត្រូវបានសម្លាប់ដោយកងកម្លាំងយោធាដែល បានចោទប្រកាន់ពួកគេថា ពួកគេជាអ្នកសហការជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម។
រឿងដែលគួរឲ្យរន្ធត់នោះ នៅក្នុងចំណោមជនរងគ្រោះគឺមានទំាងទារក និងកុមារជាច្រើននាក់ផងដែរ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឲ្យដឹងថា កងកម្លាំងយោធាបានសម្លាប់រហូតដល់ កុមារចំនួន ៥៦ នាក់។
អ្នកនៅរស់រានមានជីវិតពីការវាយប្រហារបានប្រាប់បុគ្គលិក សិទ្ធិមនុស្សថា ក្បួនរថយន្តយោធាដែលមានទាហានជាង ១០០ នាក់បានចុះមកភូមិ ហើយប្រហែល ៣០ នាទីបន្ទាប់ពីអ្នកប្រយុទ្ធអ៊ីស្លាមបានឆ្លងកាត់នៅក្បែរនោះ។
ការសម្លាប់រង្គាលនេះត្រូវបានគេជឿថាជាការសងសឹកដោយយោធា ដែលបានចោទប្រកាន់អ្នកភូមិថាបានជួយដល់យុទ្ធជនអ៊ីស្លាមប្រដាប់អាវុធ៕