អ្នកប្រវតិ្តសាស្រ្តជាអ្នកជំនាញ និងជាអ្នកបំរើរបស់មនុស្សជាតិ
នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូទទួលសមាជិកនៃគណៈកម្មាធិការវិទ្យាសាស្ត្រសង្គមរបស់សន្តអសនៈក្នុងខួបលើកទី ៧០ នៃការបង្កើតគណៈកម្មាធិការនេះ ទ្រង់បានមានបន្ទូលថា អ្នកប្រវត្តិសាស្រ្តគឺជាអ្នកជំនាញនិងជាអ្នកបំរើសេចក្តីពិតរបស់មនុស្សជាតិ។
សម្តេចប៉ាបបានមានបន្ទូលថា ប្រវត្តិវិទូមានការរួមចំណែកជាក់លាក់ ក្នុងការសន្ទនារវាងព្រះសហគមន៍ និងពិភពលោកទំនើប ហើយពិតជាបានបង្កើតផលប្រយោជន៍ជាច្រើនសម្រាប់ មនុស្សជាតិ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា វិមាត្រអន្តរជាតិ និងថាមវន្តពហុវប្បធម៌គឺតែងតែត្រូវបានកត់ត្រាដោយអ្នកប្រវត្តិសាស្រ្ត។ ទ្រង់បានសង្កត់ធ្ងន់ថា ៖ «ការប្តេជ្ញាចិត្តរបស់ប្រវត្តិវិទូក្នុងការស្វែងរកការពិតប្រវត្តិសាស្រ្តគឺជាការដាក់កម្រិតនូវមាត្រដ្ឋានពិភពលោកមួយ»។
នៅក្នុងឱកាសនោះនៅក្នុងនាមជាអភិបាលនៃព្រះសហគមន៍ក្រុងរ៉ូម សម្តេចប៉ាបបានមានបន្ទូលលើកកំពស់ឲ្យពង្រឹងគណៈកម្មការវិទ្យាសាស្រ្តសង្គមរបស់សន្តអាសនៈដើម្បីអោយគណកម្មការ អាចរួមចំណែកដល់ «ការទូតវប្បធម៌» ដែលជាកត្តាដ៏ចាំបាច់ក្នុងការប្រឈមមុខនឹងជម្លោះពិភពលោកដែលកំពុងបន្ត ហើយបានអំពាវនាវដល់សមាជិកនៃគណកម្មការនោះឱ្យ «បើកទូលាយការសន្ទនា ដែលអាចនាំពន្លឺក្តីសង្ឃឹមនៃដំណឹងល្អ»។
សម្តេចប៉ាប បានគូសបញ្ជាក់ពី «ភាពជិតស្និទ្ធ» ដែលមានរវាងអ្នកប្រវត្តិសាស្ត្រ និងព្រះសហគមន៍ដោយលើកឡើងថា ទំនាក់ទំនងនេះ ជាភាពស្និទ្ធស្នាលមួយដែលផ្អែកលើការស្វែងរកទូទៅសម្រាប់សេចក្ដីពិត និងការបម្រើដល់សេចក្ដីពិត៕