អ្នកការពារសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា អំពាវនាវឱ្យយុវជនថែរក្សាប្រវត្តិសាស្ត្រ និងការពារសេរីភាព

លោក បូ គ្យី (Bo Kyi) អ្នកការពារសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា និងជាអ្នកទទួលបានពានរង្វាន់ Ramon Magsaysay ឆ្នាំ២០២៦ បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ឱ្យកត់ត្រាទុកនូវរាល់ការរំលោភសិទ្ធិមនុស្ស ចងចាំប្រវត្តិសាស្ត្រនៅក្នុងប្រទេស និងបន្តការតស៊ូដើម្បីសេរីភាព និងយុត្តិធម៌។

លោកបានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកស្តាប់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយរំលឹកឡើងវិញនូវបទពិសោធន៍របស់លោកក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការគ្រប់គ្រងដោយយោធានៅមីយ៉ាន់ម៉ា ថា៖ «ចូរចងចាំអតីតកាល កត់ត្រាបច្ចុប្បន្នកាល និងការពារអនាគតកាល»។

លោកបានរៀបរាប់ថា សិស្សត្រូវបានតម្រូវឱ្យទន្ទេញមេរៀនចាំមាត់ ដោយមិនអនុញ្ញាតឱ្យចោទសួរអំពីអ្វីដែលពួកគេត្រូវបានបង្រៀនឡើយ។ សហភាពនិស្សិតមិនត្រូវបានទទួលស្គាល់ដោយច្បាប់ទេ ខណៈពេលដែលការរឹតត្បិតលើការធ្វើដំណើរ និងការទាក់ទងជាមួយជនបរទេស បានកាត់បន្ថយឱកាសសម្រាប់យុវជនក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅ។

មកដល់ពេលនេះ លោកគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលទទួលបានពានរង្វាន់ Ramon Magsaysay ឆ្នាំ២០២៦ ដែលជាពានរង្វាន់ផ្តល់ជូនដល់បុគ្គល និងអង្គការនានា ចំពោះការរួមចំណែកដ៏ឆ្នើមក្នុងវិស័យសេវាសាធារណៈ និងភាពជាអ្នកដឹកនាំក្នុងសង្គមនៅទ្វីបអាស៊ី។

Daily Program

Livesteam thumbnail
khmer popup image