អ៊ុយក្រែន​ប្រឈម​នឹង​ការ​វាយ​ប្រហារដ៏ចាស់ដៃនៅថ្ងៃអាទិត្យនៃបុណ្យចម្លង

អាជ្ញាធរអ៊ុយក្រែនបាន​និយាយ​ថា ខ្លួន​បាន​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​យ៉ាង​ចាស់ដៃកាលពី ​ថ្ងៃ​អាទិត្យ​បុណ្យចម្លង ហើយអាជ្ញាធរ រុស្ស៊ីក៏បានបញ្ជាក់ពីការវាយប្រ​ហារនេះ។​

តាមសេចក្តីរាយការណ៍ព័ត៌មានការវាយប្រហារនេះផ្តោតសំខាន់នៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្សាហកម្មឧស្ម័នធម្មជាតិរបស់អ៊ុយក្រែន ទោះបីជាអ៊ុយក្រែនក៏បានគ្រប់គ្រងការវាយប្រហារទីតាំងនានាក៏ដោយ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់ សព្វាអាវុធតាមអាកាសរយៈចម្ងា​យឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់" និងយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារអ៊ុយក្រែនពីព្រោះគោលដៅនៃការវាយប្រហារគឺពាក់ព័ន្ធនឹងផលិតកម្ម និងការជួសជុលអាវុធ ឧប​ករណ៍ និងគ្រាប់រំសេវសំខាន់។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ១៦ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿង។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានគ្រប់គ្រងសមរភូមិហើយបានបាញទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៩ គ្រឿង និងគ្រាប់រ៉ុក្កែតចំនួន ៩ គ្រឿង។​

មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ អូដេសា ប្រទេសអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ថាមពល បន្ទា​ប់ពីកំទេចកំទីពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែលធ្លាក់បានបណ្តាលឱ្យមានអណ្តាតភ្លើងឆេះនៅរោងចក្រថាមពលមួយ។

អាជ្ញាធរបាននិយាយថាផ្ទះប្រហែល ១៧ម៉ឺនខ្នង ត្រូវបានទុកចោលជាមួយនឹងការដាច់ចរន្តអគ្គិ​សនីបណ្តោះអាសន្នដោយសារតែការវាយប្រហារនេះ៕

Daily Program

Livesteam thumbnail