អ៊ុយក្រែនអរគុណអាមេរិកផ្ដល់ជំជំនួយយោយោធា​

មេដឹកនាំអ៊ុយក្រែន និងលោកខាងលិចបានស្វាគមន៍កញ្ចប់ជំនួយយោធាដែលត្រូវការជាចាំ​បាច់សម្រាប់អ៊ុយក្រែន ដែលអនុម័តដោយសភាតំណាងរាស្រ្តអាមេរិក បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសនេះអាចចាញ់សង្រ្គាមជាមួយរុស្ស៊ី។

បន្ថែមពីលើជំនួយយោធាដែលមានតម្លៃ ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន សភាបានអនុម័តផ្នែកនៃកញ្ចប់ជំនួយបរទេសទូលំទូលាយដែលរួមបញ្ចូលប្រហែលតម្ល ៣៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀត បើទោះបីជាទីក្រុងម៉ូស្គូបានព្រមានថា កញ្ចប់ជំនួយនេះនឹងធ្វើឱ្យជម្លោះប្រដាប់អាវុធកាន់តែកើនឡើងក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សាឡេនស្គី បានព្រមានថា ប្រទេសរបស់លោកនឹងចាញ់សង្រ្គាមបើគ្មានជំនួយពីសហរដ្ឋអាមេរិក។  លោកបាននិយាយថា លោកមានអំណរគុ​ណ​ចំពោះការសម្រេចចិត្តរបស់សមាជិកសភាអាមេរិក។

លោកបាននិយាយថា បានសរសេរនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖ «អាមេរិកបានប​ង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួនចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមនេះ»។ លោក​បាន​បន្ថែម​ថា ៖ «​ប្រភេទ​នៃ​ការ​ដឹក​នាំ​នេះ​ត្រូវ​បាន​ទាមទារ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់ និង​ការ​ព្យាករណ៍​សម្រាប់​ប្រជាជាតិ​ទាំងអស់»៕

Daily Program

Livesteam thumbnail