អ៊ុយក្រែនកំណត់កាលបរិច្ឆេទថ្មីសម្រាប់បុណ្យព្រះយេស៊ូប្រសូត
អ៊ុយក្រែន បានប្រារព្ធពិធីបុណ្យណូអែលឫបុណ្យព្រះយេស៊ូប្រសូត្រជាផ្លូវការនៅថ្ងៃទី ២៥ ខែធ្នូជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩១៧ ។
តាមវ៉ាទីកង់ញូវបានរាយការណ៍ថា អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែនបានសម្រេចធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទនៃការរៀបចំអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូតដែលពីមុនកំណត់រៀបចំនៅថ្ងៃទី ៧ ខែ មករា ដែលជាកាលបរិច្ឆេទកំណត់ នៅក្នុងប្រតិទិនជូលៀន ដែលរុស្ស៊ីប្រើប្រាស់។
អាជ្ញាធរទីក្រុង គៀវ បានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាផ្នែកមួយនៃការផ្លាស់ប្តូរវប្បធម៌ និងសាសនាយ៉ាងសំខាន់ក្នុងប្រទេស និងជាការប៉ុនប៉ងលុបបំបាត់ឥទ្ធិពលរបស់ក្រុងម៉ូស្គូក្នុងប្រទេសដែលមានសង្រ្គាម។
ការណែនាំនៃប្រតិទិនហ្គ្រេហ្គោរៀនខាងលិចក៏ត្រូវបានគេមើលឃើញថាជាសញ្ញានៃការព្យាយាមរបស់ទីក្រុងគៀវ ក្នុងការធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងទ្វីបអឺរ៉ុប ខណៈដែលខ្លួនស្វែងរកសមាជិកភាពនៅក្នុងសហភាពអឺរ៉ុប។
ជុំវិញការផ្លាស់ប្តូរនេះ អ្នកស្រុកបាន និយាយថា ការផ្លាស់ប្តូរកាលបរិច្ឆេទមានសារៈសំខាន់ជានិមិត្តរូបតែមនុស្សទូទៅគិតថា វាគ្រាន់តែជាការផ្លាស់ប្តូរថ្ងៃប៉ុណ្ណោះ តែអារម្មណ៍ និងឫសគល់នៃវប្បធម៌ទេដែលសំខាន់៕