អភិបាលឧបត្ថម្ភកព្រះសហគមន៍កាតូលិកក្រុងគៀវថាព្រះជាម្ចាស់រៀបចំថ្ងៃនៃសន្តិភាពរួចហើយ

ក្រោយពេលដែលរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលកាលពីថ្ងៃបុណ្យឆ្លងឆ្នាំនិងបុណ្យព្រះយេស៊ូប្រសូត្រ លោក អូឡិកសាន់ឌ័រ យ៉ាស្លូវេតស្គីយី (Oleksandr Yazlovetskiy) អភិបាលឧបត្ថម្ភកនៃព្រសហគមន៍កាតូលិកក្រុងគៀវបានមានប្រសាសន៍ថា សូមកុំអស់សង្ឃឹម​ព្រះជាម្ចាស់ព្រះអង្គបានរៀបចំផែនការសន្តិភាពរួចរាល់ហើយ។

នៅមិនដំណាច់ឆ្នាំមកដល់ពេលឆ្លងឆ្នាំ​វ៉ាទីកង់ញូវបានរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រ​ហារដោយគ្មានប្រណីមកលើអ៊ុយក្រែនសូម្បីតែជនស៊ីវិល ដោយនៅក្នុងនោះ មីស៊ីននិងដ្រូនដែ​លវាយប្រហារគឺមានរហូតដល់ទៅ​១៦០ គ្រាប់ ដែលបានបង្កវិនាសសកម្មដល់ទីក្រុងនិងភូមិ​ប្រមាណជា ១២០ កន្លែង​បង្ករអោយប៉ះពាល់ដល់ជនស៊ីវិល ជាច្រើននាក់ ដោយនៅក្នុងនោះអ្នកដែលបានបាត់បង់ជីវិតគឺមានដល់ទៅ​៥០ រូប។​

លោកអភិបាលបានរៀបរាប់ថា សភាពការណ៍នៅថ្ងៃដែលរុស្ស៊ីវាយប្រហារថ្មីៗនេះគឺរន្ធត់ ហើ​យពលរដ្ឋជាច្រើនគឺសុទ្ធតែស្រឡាំងកាំង ក្រោយទីក្រុងរបស់ពួកគេរងការវាយប្រហារដោយស​ម្លេងផ្ទុះឡើងកក្រើក​។​

លោកអភិបាលបានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីនៅពេលនោះគឺខ្លាំងក្លាបំផុតចុងក្រោ​យដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនអះអាងថា រុស្ស៊ីប្រើធនធានវាយប្រហាររហូតដល់ទៅ ១,២៧ ពាន់លានដុល្លារ នៅលើប្រតិបត្តិការវាយប្រហារតាមអាកាសនេះ៕

Daily Program

Livesteam thumbnail