អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងភាពអាសន្នផ្នែកមនុស្សធម៌នៅមីយ៉ាន់ម៉ា

អង្គការសហប្រជាជាតិបានប្រកាសចាប់ផ្តើមនូវ "ផែនការតម្រូវការមនុស្សធម៌ និងការឆ្លើយតបឆ្នាំ ២០២៥" សម្រាប់ប្រទេសមីយ៉ាន់ម៉ា ចំពេលដែលតម្រូវការជំនួយកើនឡើងនៅក្នុងប្រទេសដែលហែកហួរដោយជម្លោះនេះ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ផែនការនេះត្រូវបានដាក់ចេញនៅចំពេលដែលមនុស្សជាង ៤៥០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ានៅពេលដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយកងទ័ពអារ៉ាកាន ដើម្បីគ្រប់គ្រងបន្ទាយប៉ូលីសការពារព្រំដែន  នៅទីនោះ។

សាក្សីបាននិយាយថា ក្រុមប្រដាប់អាវុធបានគ្រប់គ្រងទាំងស្រុងលើព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា ប្រវែង ២៧០ គីឡូម៉ែត្រ បន្ទាប់ពីបានកម្ចាត់កងកម្លាំងរដ្ឋាភិបាលខណៈដែលគេដឹងថា ទីនោះ គឺជាទីតាំងចុងក្រោយរបស់របបយោធាមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋរ៉ាឃីន។

ការប្រយុទ្ធគ្នានេះប្រហែលជាការបង្ហូរឈាមដ៏រន្ធតបំផុតនៃសង្គ្រាមស៊ីវិល ដែលបានលេបត្របាក់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ ២០២១។

នេះគឺជាព័ត៌មាននៅសមរភូមិ ប៉ុន្តែដើម្បីកិច្ចការមនុស្សធម៌ឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌នៅប្រទេសនេះ អង្គការសហប្រជាជាតិបានដាក់ចេញនូវ "ផែនការឆ្លើយតបតម្រូវការមនុស្សធម៌ឆ្នាំ ២០២៥"  សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយស្នើសុំចំនួន ១,១ពាន់លានដុល្លារ ដើម្បីផ្តល់ 'ជំនួយសង្គ្រោះជីវិតដល់ប្រជាជន ៥,៥លាននាក់ដែលកំពុងតស៊ូដើម្បីរស់។

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ម៉កូលូអីជី ខស៊ី ( Marcoluigi Corsi ) បាននិយាយថា ការកើនឡើងនៃតម្រូវការមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក បានធ្វើឱ្យមនុស្សប្រមាណជិត២០ លាននាក់ត្រូវការជំនួយក្នុងឆ្នាំ ២០២៥  រួមទាំងកុមារ ៦,៣ លាននាក់។

Daily Program

Livesteam thumbnail