អង្គការយូនីសេហ្វ ព្រមានថា គ្រោះអត់ឃ្លានគឺកាន់តែកើតមានធ្ងន់ធ្ងរនៅហ្គាហ្សា
អង្គការយូនីសេហ្វបានព្រមានជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋប៉ាឡេស្ទីនដែលមានប្រមាណជា ១ លាននាក់ គឺកំពុងតែជូបនូវវបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរ។
អង្គការនេះបានអះអាងថា នៅពេលនេះគ្រោះអត់ឃ្លានបានកំពុងតែកើតមានហើយស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានបទឈប់បាញ់ទេនោះ ។
ប្រភពដដែលបានបន្តថា គ្រួសារមួយនៅក្នុងចំណោមគ្រួសារពលរដ្ឋប៉ាឡេស្ទីន៤នៅហ្គាហ្សា ឬក៏មនុស្សលើសពីពាក់កណ្តាលនៅហ្គាហ្សា គឺកំពុងតែប្រឈមមុខនឹងកម្រិតនៃគ្រោះអត់ឃ្លាននិងអសន្តិសុខស្បៀងកាន់តែអាក្រក់។
អង្គការនេះក៏បានព្រមានផងដែរថា នៅក្នុងសប្តាហ៍ខាងមុខនេះ ពលរដ្ឋប៉ាឡេស្ទីន នៅហ្គា ហ្សាប្រមាណជា ១០ ០០០ នាក់ នៅក្រោមអាយុ ៥ ឆ្នាំ នឹងទទួលរងគ្រោះធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់ជីវិតដោយសារតែកង្វះអាហារូបបត្ថម្ភ។ ក្រៅពីនោះស្រ្តីមានផ្ទៃពោះ និងកំពុងតែបំបៅកូន ១៥៥ ០០០ នាក់ ព្រមទាំងកុមារអាយុក្រោមពីរឆ្នាំសរុបចំនួន ១៣៥ ០០០ នាក់ ក៏ប្រឈមមុខនឹងបញ្ហានេះផងដែរ៕