អង្គការមួយរិះគន់ផែនការនិរទេសរជនឥន្តោប្រវេសន៍រវ៉ាន់ដារបស់ចក្រភពអង់គ្លេស
ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេសក្នុងការអនុម័តច្បាប់ដែលអនុញ្ញាតឱ្យមានការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេស រវ៉ាន់ដាបានបង្កឱ្យមានការថ្កោលទោសពីអង្គការមនុស្សធម៌នានារួមទាំង ទីភ្នាក់ងារជំនួយសម្រាប់ព្រះវិហារកាតូលិកនៅប្រទេ ស អង់គ្លេស និងវេលស៍ផងដែរ។
ប្រតិកម្មទៅនឹងការអនុម័តដោយសភាអង់គ្លេសនៅព្រឹកថ្ងៃអង្គារទីភ្នាក់ងារនេះបាននិយាយថាវាគឺជា «ការខកចិត្តមួយដ៏ធំ»។
ថ្លែងទៅកាន់វិទ្យុវ៉ាទីកង់ លោក ណែល ថន ( Neil Thorns ) ដែលជាមន្រ្តីនៃទីភ្នាក់ងារនោះបានពណ៌នាអំពីផែនការនេះថាខ្វះការអាណិតអាសូរ និងការទទួលខុសត្រូវជាអន្តរជាតិ។
លោកបានបញ្ជាក់ថា ៖ «នៅទីភ្នាក់ងារជំនួយសម្រាប់ព្រះវិហារកាតូលិកនៅប្រទេសអង់គ្លេស និងវេលស៍ មានការខកចិត្តដែលពង្រាងច្បាប់នេះ បានដំណើរការទៅមុខ ហើយយើងមានការខកចិត្តមែនទែន»។
លោកបានបញ្ជាក់ថា លោកគិតថាការសម្រេចចិត្តនេះមិនបង្ហាញពីការយកចិត្តទុកដាក់ និងការអាណិតអាសូរដែលសម្តេច និងអ្នកផ្សេងទៀតអំពាវនាវឱ្យយើងផ្តល់ឱ្យដល់អ្នកដែលកំពុងរត់គេចពីស្ថានភាពជម្លោះ និងទុក្ខលំបាក។
លោក ថន មិនត្រឹមតែគូសបញ្ជាក់ពីការខកខិត្តចំពោះច្បាប់នោះទេ គឺក៏ជាការខកចិត្តនិងប៉ះពាល់ដល់តម្លៃជាគ្រិស្តបរិស័ទ និងការអំពាវនាវរបស់សម្តេចប៉ាបឱ្យ ដែលទ្រង់តែងតែគាំទ្រការស្វាគមន៍ ការពារ និងលើកកម្ពស់” បងប្អូនដែលបានគេចចេញពីកន្លែងវិបត្តិ៕